រោគសញ្ញានៃជម្ងឺ អាឡាក់សុី( allergic reaction)ដែលមានប្រតិកម្មមកពី…

ជម្ងឺអាឡាក់សុី( allergic reaction)
កើតឡើងដោយសារប្រពន័្ធការពាររាងកាយយើងឆ្លើយតបខ្លាំងពេក (Hypersensitivity) ជាមួយសារធាតុអ្វីមួយ(allergen) *************************************************សារធាតុដែលច្រើនបង្កអោយមានជម្ងឺអាឡាក់សុី មានដូចជា: – ចំណីអាហារ: ពងទា គ្រឿងសមុទ្រ សណ្តែកដី ម្សៅទឹកដោះគោមួយចំនួន- ថ្នាំផ្សះ(antibiotic)មួយចំនួន- រោមសត្វ លំអងផ្កា ធូលី .ល.។

ប្រភេទជំងឺ អាឡាក់សុី និង រោគសញ្ញាមាន:- ស្បែក-ប្រទាលត្រអាក( urticaria): រមាស់ កន្ទួលក្រហម – ច្រមុះ-អាឡាក់សុីច្រមុះ ( allergic rhinitis): តឹងច្រមុះ ហៀរសំបោរ កណ្តាស់ រមាស់ច្រមុះ…- ទងសួត- ជំងឺហឺត ( asthma): ក្អក ហត់….- ក្រពះ ពោះវៀន- អាឡាក់សុីជាមួយម្សៅទឹកដោះគោ: រាគ ក្អួត ឈឺពោះ(ចំពោះកូនក្មេង)

រោគសញ្ញាអាឡាក់សុីធ្ងន់ធ្ងរ( anaphylaxis) ដែលត្រូវទៅជួបគ្រូពេទ្យបន្ទាន់មាន: – ហើមមាត់ និង ភ្នែក(ដូចក្នុងរូបភាព ទី 1-2)- ហត់ ពិបាកដកដង្ហើម- ឡេះឡាស – ត្រជាក់ចុងដៃ ចុងជើង- ចុកពោះខ្លាំងមិនបាត់ ។


By: Bonny From: មន្ទីរសម្រាកព្យាបាល និងសម្ភព ប្រាសាទ II – Prasat II Clinic and Maternity