រំលឹក! ​ស្ត្រី​មាន​ឥទ្ធិពល​បំផុត​ទាំង ១០រូបក្នុង​វិស័យ​បច្ចេកវិទ្យា​កាល​ឆ្នាំ​ ​២០១៦

Forbes​ ​ដែល​ជា​ទស្សនាវដ្ដី​ជំនួញ​ធំ​បំផុត​របស់​អាមេរិក​ ​ទើប​បាន​ចេញ​ផ្សាយ​​បញ្ជី​ឈ្មោះ​ ​និង​លេខ​រៀង​ស្ត្រី​ដែល​មាន​ឥទ្ធិពល​បំផុត​ក្នុង​វិស័យ​បច្ចេកវិទ្យា​ប្រចាំ​ឆ្នាំ​ ​២០១៦។

​លេខ​ ​១​ ​គឺ​បាន​ទៅ​លើ​លោក​ស្រី​ ​Sheryl Sandberg​ ​ប្រធាន​នាយក​ប្រតិបត្តិ​ ​នៃ​បណ្ដាញ​សង្គម​ ​Facebook​។ លោក​ស្រី​ក៏​ជាប់​លេខ​រៀង​ទី​ ​៧​ ​ជា​ស្ត្រី​មាន​ឥទ្ធិពល​បំផុត​ក្នុង​ពិភពលោក។

លេខ​ ​២​ ​គឺ​លោក​ស្រី​ ​Susan Wojcicki​ ​នាយក​ប្រតិបត្តិ​របស់​ ​Youtube​ ​និង​លេខ​រៀង​ទី​ ​៨​ ​នៃ​ស្ត្រី​មាន​ឥទ្ធិពល​បំផុត​ក្នុង​ពិភពលោក។

លេខ​ ​៣​ ​គឺ​លោក​ស្រី​ ​Meg Whitman​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​HP​ ​ហើយ​លើ​ស្ត្រី​ស្ថិត​លេខ​រៀង​ទី​ ​៩​ ​នៃ​ស្ត្រី​មាន​ឥទ្ធិពល​បំផុត​ក្នុង​ពិភពលោក។

លេខ​ ​៤​ ​លោកស្រី​ ​Virginia “Ginni” Rometty​ ​នាយក​ប្រតិបត្ត​ ​IBM​ ​និង​លេខ​រៀង​ទី​ ​១១​ ​នៃ​ស្ត្រី​មាន​ឥទ្ធិពល​បំផុត​ក្នុង​លោក។

លេខ​ ​៥​ ​លោក​ស្រី​ ​Angela Ahrendts​ ​នាយករង​ជាន់​ខ្ពស់​របស់​ ​Apple​ ​និង​លេខ​រៀង​ទី​ ​១៥​ ​ នៃ​ស្ត្រី​មាន​ឥទ្ធិពល​បំផុត​ក្នុង​លោក។

លេខ​ ​៦​ ​លោក​ស្រី​ ​Safra Catz​ ​សហ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​Oracle​ ​និង​លេខ​រៀង​ទី​ ​២០​ ​នៃ​នៃ​ស្ត្រី​មាន​ឥទ្ធិពល​បំផុត​ក្នុង​លោក។

លេខ​ ​៧​ ​លោក​ស្រី​ ​Ruth Porat​ ​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ ​Alphabet​ ​ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ ​Google​ ​ហើយ​លោក​ស្រី​ស្ថិត​លេខ​រៀង​ ​២៧​ ​នៃ​ស្ត្រី​មាន​ឥទ្ធិពល​បំផុត​ក្នុង​លោក។

លេខ​ ​៨​ ​លោក​ស្រី​ ​Ursula Burns​ ​នាយក​ប្រតិបត្តិ​ ​Xerox​ ​និង​លេខ​រៀង​ទី​ ​៣៤​ ​នៃ​ស្រ្តី​មាន​ឥទ្ធិពល​បំផុត​ក្នុង​លោក។

លេខ​ ​៩​ ​លោក​ស្រី​ ​Marissa Mayer​ ​នាយក​ប្រតិបត្តិ​ ​Yahoo​ ​និង​ស្ថិត​លេខរៀង​ ​៥៥​ ​នៃ​ស្ត្រី​មាន​ឥទ្ធិពល​បំផុត​ក្នុង​លោក។

លេខ​ ​១០​ ​លោក​ស្រី​ ​Lucy Peng​ ​សហ​ស្ថាបនិក​ ​Alibaba​ ​ហើយ​ស្ថិត​លេខ​រៀង​ ​៣៥​ ​នៃ​ស្ត្រី​មាន​ឥទ្ធិពល​បំផុត​ក្នុង​លោក។

ប្រភព៖ Forbes   ប្រែសម្រួល៖ http://news.sabay.com.kh/