រំលោភ​ម្តងអោយ២មុឺន! ឃាត់ខ្លួន​បុរស​ចំណាស់​ម្នាក់ ករណី​រំលោភ​សេពសន្ថវៈ​លើ​អនីតិជនរហូត​មាន​ផ្ទៃពោះ​៥​ខែ

​កណ្ដាល ៖ បុរស​ចំណាស់​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ស្រុក​ស្អាង​ចាប់​ឃាត់ខ្លួន ក្រោយពី​ជនសង្ស័យ​រូបនេះ​ចាប់​ក្មេងស្រី​ជា​អនីតិជន​រំលោភ​រហូត​មាន​ផ្ទៃពោះ​៥​ខែ ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង​១០​និង​៣០​នាទី នៅ​ចំណុច​ព្រៃ​ខាងក្រោយ​ផ្ទះ​ជនរងគ្រោះ​ស្ថិតនៅ​ភូមិ​ក្បាលកោះ​ត្បូង ឃុំ​កោះ​ខ្សាច់​ទន្លា ស្រុក​ស្អាង ខេត្តកណ្តាល ។

​មន្ត្រីនគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ អាត ពុ​យ អាយុ​៥៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លេងភ្លេង​ខ្មែ​រ​មាន​ទីលំនៅ​ភូមិ​ក្បាលកោះ​ត្បូង ឃុំ​កោះ​ខ្សាច់​ទន្លា ស្រុក​ស្អាង ខេត្តកណ្តាល ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០​។ ចំណែក​ក្មេងស្រី​រងគ្រោះ​ស្រី​អាយុ​១៤​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ជាមួយ​ជនសង្ស័យ ។

ប្រភព​ដដែល​បន្តថា កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង​១០​និង​៣០​នាទី​ជនសង្ស័យ​បាន​លួងលោម​ក្មេងស្រី​រងគ្រោះ​រួមភេទ​ដោយ​អោយ​លុយ​ចំនួន​២​ម៉ឺន​រៀល តែ​ក្មេងស្រី​រងគ្រោះ​មិន​ព្រម​ទេ ពេលនោះ​ជនសង្ស័យ​ក៏បាន​ចាប់​អូស​ដៃ​ជនរងគ្រោះ​ចូល​ព្រៃ​ក្រោយ​ផ្ទះ​រួច​បានធ្វើ​សកម្មភាព​រំលោភ​ក្មេងស្រី​រងគ្រោះ​បានសម្រេច​បាន​ចំនួន​២​ដង ។ លុះ​មកដល់​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​១៤​និង​០០​នាទី​(​ថ្ងៃ​ចូលឆ្នាំ​ទី​ពីរ​)​ជនសង្ស័យ​បាន​លួងលោម​ក្មេងស្រី​រងគ្រោះ​ទៅ​ព្រៃ​ខាងក្រោយ​ផ្ទះ​ទៀត​កន្លែង​ដដែល រួច​បានធ្វើ​សកម្មភាព​ចាប់រំលោភ​បានសម្រេច​ម្តងទៀត ហើ​យ​ជនសង្ស័យ​បានអោយ​លុយ​ទៅ​ជនរងគ្រោះ​ចំនួន​២​ម៉ឺន​រៀល ។​

សមត្ថកិច្ចបន្តទៀតថា រហូតមកដល់​នៅ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​១៣​និង​០០​នាទី ជនសង្ស័យ​បាន​លួងលោម​ជនរងគ្រោះ​ទៅ​ព្រៃ​ខាងក្រោយ​ផ្ទះ​កន្លែង​ដដែល រួច​បានធ្វើ​សកម្មភាព​ចាប់រំលោភ​បានសម្រេច​ចំនួន​២​ដង​ទៀត ហើយ​ជនសង្ស័យ​បានអោយ​លុយ​ទៅ​ជនរងគ្រោះ​ចំនួន​២​ម៉ឺន​រៀល ។ លុះ​នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល​១៦​និង​៣០​នាទី ម្តាយ​ក្មេងស្រី​រងគ្រោះ​បាន​សង្ស័យថា កូនស្រី​មាន​ផ្ទៃពោះ​ក៏បាន​ទិញ​ឧបករណ៍​ពិនិត្យ​ទឹកនោម​ឃើញថា កូន​មាន​ផ្ទៃពោះ​ពិតមែន ហើយ​មកដល់​ព្រឹក​ឡើង​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល​៧​ព្រឹក ម្តាយ​ជនរងគ្រោះ​បាន​យក​កូនស្រី​ទៅអោយ​គ្រូពេទ្យ​ពិនិត្យមើល ហើយ​គ្រូពេទ្យ​បាន​និយាយថា ជនរងគ្រោះ​មាន​ផ្ទៃពោះ​ចំនួន​៥​ខែ​ហើយ ។ ពេលនោះ​ម្តាយ​ជនរងគ្រោះ​បាន​សួរនាំ​កូនស្រី​ថា​កូន​ឯង​ខូចខ្លួន​ខូច​ប្រាណ​ជាមួយ​អ្នកណា​.​ពេលនោះ​ជនរងគ្រោះ​បាន​និ​យ​យាយ​ប្រាប់​ម្តាយ​ថា​ជាមួយ​ឈ្មោះ​.​អា​តពុ​យ​(​ជនសង្ស័យ​)​ហើយ​ម្តាយ​ជនរងគ្រោះ​ក៏​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កោះ​ខ្សាច់​ទន្លា​តែម្តង​ ។

ពេល​ទទួលបាន​ពាក្យបណ្តឹង​ពី​ម្តាយ​ជនរងគ្រោះ កម្លាំង​ប៉ុស្តិ៍នគរបាល​កោះ​ខ្សាច់​ទន្លា​បាន​កោះហៅ​ជនសង្ស័យ​យកមក​ធ្វើការ​សាកសួរ ។ នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល​.​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ​ទៅលើ​ជន​រង​បណ្តាលអោយមាន​ផ្ទៃពោះ​ពិតប្រាកដ​មែន​។

បច្ចុប្បន្ន ជនសង្ស័យ​បាន​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ដើម្បី​កសាង​សុំ​រឿង​ចាត់ការ​តាម​នីតិវីធី ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online