លិខិតឆ្លងដែនសិង្ហបុរីមានឥទ្ធិពលលេខ ១ ក្នុងអាស៊ាន ចុះកម្ពុជាវិញ?
លិខិតឆ្លងដែនរបស់ ប្រទេសសិង្ហបុរីជាប្រភេទលិខិតឆ្លងដែន ដែលមានឥទ្ធិពលជាងគេក្នុងតំបន់អាស៊ាន ហើយក៏បានជាប់ចំណាត់ថ្នាក់ទី ៥ផងដែរនៅក្នុងសកលលោក បើយោងតាមការចុះផ្សាយរបស់សន្ទស្សន៍លិខិតឆ្លងដែនឆ្នាំ២០២០។
លិខិតឆ្លងដែនសិង្ហបុរីមានពិន្ទុ ១៦៩ ដោយពលរដ្ឋក្នុងប្រទេសនេះអាចធ្វើដំណើរដោយសេរីដោយមិនចាំបាច់សុំទិដ្ឋាការ ១៣១ប្រទេស និងសុំទិដ្ឋាការនៅពេលដល់ប្រទេសទាំងនោះចំនួន ៣៨ប្រទេស។
រីឯឥទ្ធិពលលិខិតឆ្លងដែន របស់ប្រទេសកម្ពុជាវិញ កំពុងឈរលំដាប់ទី ៧ក្នុងតំបន់អាស៊ាន និង លេខរៀងទី ៧៦ក្នុងពិភពលោក ដែលមាន ៦៦ពិន្ទុ អាចឲ្យប្រជាជនក្នុងប្រទេសនេះធ្វើដំណើរដោយមិនចាំបាច់សុំទិដ្ឋាការចំនួន ២០ប្រទេស (មានពេលកំណត់) និងសុំទិដ្ឋាការនៅពេលដល់ប្រទេសទាំងនោះចំនួន ៤៦ប្រទេស។
ខាងក្រោមនេះជាឥទ្ធិពលលិខិតឆ្លងដែនរបស់ប្រទេសទាំង ១០ក្នុងតំបន់អាស៊ាន ៖
១. ប្រទេសសិង្ហបុរី៖ ជាប់ចំណាត់ថ្នាក់លេខ ១ក្នុងតំបន់អាស៊ាន និងលេខ ៥ក្នុងសកលលោក។
២. ប្រទេសម៉ាឡេស៊ី៖ ជាប់ចំណាត់ថ្នាក់លេខ ២ក្នុងតំបន់អាស៊ាន និងលេខ ៩ក្នុងសកលលោក។
៣. ប្រទេសប្រ៊ុយណេ៖ ជាប់ចំណាត់ថ្នាក់លេខ ៣ក្នុងតំបន់អាស៊ាន និងលេខ ១៦ក្នុងសកលលោក។
៤. ប្រទេសថៃ៖ ជាប់ចំណាត់ថ្នាក់លេខ ៤ក្នុងតំបន់អាស៊ាន និងលេខ ៥៦ក្នុងសកលលោក។
៥. ប្រទេសឥណ្ឌូណេស៊ី៖ ជាប់ចំណាត់ថ្នាក់លេខ ៥ក្នុងតំបន់អាស៊ាន និងលេខ ៦០ក្នុងសកលលោក។
៦. ប្រទេសហ្វីលីពីន៖ ជាប់ចំណាត់ថ្នាក់លេខ ៦ក្នុងតំបន់អាស៊ាន និងលេខ ៦៨ក្នុងសកលលោក។
៧. ប្រទេសកម្ពុជា៖ ជាប់ចំណាត់ថ្នាក់លេខ ៧ក្នុងតំបន់អាស៊ាន និងលេខ ៧៦ក្នុងសកលលោក។
៨. ប្រទេសវៀតណាម៖ ជាប់ចំណាត់ថ្នាក់លេខ ៨ក្នុងតំបន់អាស៊ាន និងលេខ ៧៧ក្នុងសកលលោក។
៩.ប្រទេសឡាវ៖ ជាប់ចំណាត់ថ្នាក់លេខ ៩ក្នុងតំបន់អាស៊ាន និងលេខ ៨១ក្នុងសកលលោក។
១០. ប្រទេសមីយ៉ាន់ម៉ា៖ ជាប់ចំណាត់ថ្នាក់លេខ ១០ក្នុងតំបន់អាស៊ាន និងលេខ ៨៨ក្នុងសកលលោក៕
អត្ថបទ៖ http://news.sabay.com.kh/