លួចម៉ូតូពីស្រុកថ្មគោល តែទៅជាប់អន្ទាក់នគរ​បាលស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ពីថ្ងៃ ពុធ ៩កើត ខែ ស្រពណ៍ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០​២០ អនុវត្តតាមមតិដឹកនាំរបស់ឯកឧត្តម ឧត្តម​សេ​នីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង និងដោយអនុវត្តតាមយោ​បល់ណែនាំជំនាញពីលោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរ​បាលស្រុកថ្មគោល ដឹកនាំសហការណ៍ជា មួយ​សម​ត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួនជនសង័្សយចំនួន០១នាក់ក្នុងករណ(​លួច​ម៉ូតូ) មួយគ្រឿងពីមូលដ្ឋានស្រុកថ្មគោលកាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២០។

កិច្ចប្រតិបត្តិការនេះធ្វើឡើងក្រោយពីសមត្ថកិច្ចនគរបាលស្រុកថ្មគោល ទទួលបណ្តឹងពីជនរង​គ្រោះឈ្មោះ គង់ សុខ ភេទស្រីអាយុ៤១ឆ្នាំរស់​នៅភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោលខេត្តបា​ត់​ដំបង ប្តឹងពីករណីចោរលួចយក ម៉ូតូរបស់ខ្លួន​ដែលទុកនៅខាងក្រោយផ្ទះ កាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២០ ។ ក្នុងករណីនេះ ជនរងគ្រោះ មានការសង័្សយទៅលើឈ្មោះ សន រដ្ឋា ហៅ តឿ ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅក្នុងមូលដ្ឋានជាមួយគ្នា ជាអ្នកប្រព្រឹត្តិ ហើយម៉ូតូដែលបាន​បាត់​បង់ទៅនោះគឺ ម៉ូតូម៉ាកHonda C១២៥ ស៊េរីឆ្នាំ ២០១៣ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំ​បង 1O-5​082លេខតួលេខ ម៉ាស៊ីន ND125 ME 8862559។

នៅពេលទទួលបានពាក្យបណ្តឹងនេះ និងឆ្លងតាម រយៈកិច្ចប្រតិបត្តិការជាមួយសមត្ថកិច្ចនគរបាលខេត្តបន្ទាយ មានជ័យរួចមក នៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២០ សមត្ថកិច្ចនគរបាលស្រុកថ្មពួក ខេត្តបន្ទាយមានជ័យបានធ្វើការ ឃាត់ខ្លួនជនស័ ង្សយខាងលើក្នុងពេលដែលជនសង័្សយរូបនេះ កំពុងជិះម៉ូតូរបស់ជនរងគ្រោះ នៅចំណុចច្រកតំបន់បឹងត្រកួនស្ថិតក្នុងភូមិបន្ទាយមានរិទ្ធ ឃុំគោ ករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ជាមួយនឹងការឃាត់ខ្លួននេះសមត្ថកិច្ចនគរបាលដកហូតបាន ម៉ូតូម៉ាកHonda C១២៥ ស៊េរីឆ្នាំ ២០១៣ពណ៌ខ្មៅពាក់ស្លាកលេខ បាត់ដំបង 1O -5082 កាំបិតផ្លែដែកដងដែកចំនួន០១ដើមប្រវែ ង០,៧០សង់ទីម៉ែត្រ ថ្នាំញៀនប្រភេទម៉ាទឹក កកចំនួន០១កូនថង់តូច ។

នៅថ្ងៃដដែលនោះសមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ បានប្រគល់ជនសង័្សយនិងវត្ថុតាងមកដល់សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ រីឯម៉ូតូបានប្រគល់ជូនទៅជនរងគ្រោះដើម្បីបានប្រើប្រាស់វិញហើយ៕(រូបភាពនគរបាលស្រុកថ្មគោល)