លេងល្បិច ខ្ចីម៉ូតូគេជិះ បែរជាយកទៅបាត់
ខេត្តព្រះសីហនុ ៖ ជនសង្ស័យម្នាក់បានខ្ចីម៉ូតូមួយគ្រឿងរបស់អ្នកស្គាល់គ្នាជិះ រួចក៏គេចខ្លួនបាត់អស់ជាច្រើនថ្ងៃ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ នៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកហ៊ួ យ៉ៃអធិការស្រុកព្រៃនប់បញ្ជាក់ថា ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនខាងលើឈ្មោះ ឌត ឡៃសើ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបត់គគីរ ឃុំអូរឧក ញ៉ាហេង ស្រុកព្រៃនប់ ។ ចំណែកម៉ូតូមួយគ្រឿងដែលជនសង្ស័យខ្ចីជិះម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ កោះកុង ១B-៦១៦៥ ជាកម្មសិទ្ធិរបស់ឈ្មោះយ៉ន ថ្មី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនេសាទ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ៕
អត្ថបទ៖ https://kohsantepheapdaily.com.kh/