លេងធ្ងន់ដៃ! Man City ត្រូវពិន័យមិនឲ្យលេង Champions League ២រដូវកាល
Manchester City បានជាប់ពិន័យមិនឲ្យលេងគ្រប់កម្មវិធីអឺរ៉ុបមានដូចជា UEFA Champions League, Europa League សម្រាប់២រដូវកាលបន្ទាប់។

ការពិន័យនេះធ្វើឡើងក្រោយ UEFA រកឃើញថា City បានរំលោភយ៉ាងធ្ងន់ធ្ងរនូវច្បាប់ “តុល្យភាពហិរញ្ញវត្ថុ” ដោយពួកគេបានចំណាយលុយច្រើនលើសលប់ពីចំណូលរបស់ខ្លួនដើម្បីទិញដូរកីឡាករនៅអំឡុងប៉ុន្មានរដូវកាលចុងក្រោយនេះ។
មានសេចក្ដីរាយការណ៍ថាក្លឹបរហស្សនាមពណ៌ផ្ទៃមេឃក៏ប្រឈមមុខនឹងការកាត់ពិន្ទុក្នុងក្របខ័ណ្ឌ Premier League ដែរ ព្រោះច្បាប់ FFP របស់លីគកំពូលក៏មានការពិន័យ និងរឹតបន្តឹងលើការចាយលុយស្រដៀងគ្នា បើទោះជាវាមិនដូចគ្នាទាំងស្រុងជាមួយ UEFA ក៏ដោយ៕
ប្រភព៖ Sky Sports ប្រែសម្រួល៖ http://news.sabay.com.kh/