លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញទៅចូលរួមពិធីបួងសួងសុំសេចក្តីសុខ និងប្រគេនស្គរជ័យ និងគងជ័យ ដល់វត្តភ្នំសំបុក

ខេត្តក្រចេះ : លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញទៅចូលរួមពិធីបួងសួងសុំសេចក្តីសុខ និងប្រគេនស្គរជ័យ និងគងជ័យ ដល់វត្តភ្នំសំបុកនាព្រឹកថ្ងៃអាទិត្យ ១២កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងលោកជំទាវ អញ្ជើញចូលរួមពិធីបួងសួងសុំសេចក្តីសុខ និងប្រគេនស្គរជ័យ និងគងជ័យ ដល់វត្តភ្នំសំបុក ស្ថិតនៅឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ក្រោមអធិបតីភាពោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច ។ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា លោកជំទាវអ្នកតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ លោកជំទាវតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង ថ្នាក់ដឹកនាំខេត្តក្រចេះ និងព្រមទាំងប្រជាពុទ្ធបរិស័ទ នៅក្នុងចំណុះជើងវត្តភ្នំសំបុកច្រើនកុះករផងដែរ។គោលបំណងដែលលោកជំទាវកិតិ្តសង្គហបណ្ឌិត បានប្រារព្ធពិធីនេះឡើង គឺទី១ដើម្បីរំលឹកប្រវត្តិសាស្ត្រ និងដឹងគុណណូបការៈរបស់អតីតព្រះមហាក្សត្រខ្មែរជាច្រើនជំនាន់ ទី២ ដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាព ពីទេវតាបារមីសាកសិទ្ធលើលោកយើងនេះ ទី៣ ដើម្បីឧទ្ឋិសបុណ្យកុសលថ្វាយដល់ព្រះមហាក្សត្រព្រះមហាក្សត្រីយ៉ានីគ្រប់ជំនាន់ ទី៤ ប្រគេនថ្វាយគងជ័យ និងស្គជ័យដល់ព្រះសង្ឃទុកជាមរត៏ ក្នុងព្រះពុទ្ធសាសនា នៅក្នុងវត្តភ្នំសំបុក នេះផ្ទាល់។












By: Bonny From: សាលាខេត្ដក្រចេះ