លោកជំទាវ ពេជ ចន្ទមុនី្ន ជាប់ជាអគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា ២០២១-២០២៤
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អបអរសាទរលោកជំទាវ ពេជ ចន្ទមុនី្ន ជាប់ជាអគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា ២០២១-២០២៤។ លោកជំទាវម៉ែន សំអនកោតសរសើរ អរគុណដោយស្មោះចំពោះ ៖
– គណៈកម្មាធិការដំបូង ដឹកនាំដោយលោកស្រី លាង ម៉េងហូ ជា ស្ថាបនិក និងជាអគ្គស្នងការ ចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០៧
– គណៈកម្មាធិការ ដឹកនាំដោយលោកជំទាវឧកញ៉ា តាន់ ផលី្ល ជាអគ្គស្នងការ និងជាសហស្ថាបនិក ពីឆ្នាំ២០០៧ ដល់ឆ្នាំ ២០១៦ ហើយបានដឹកនាំសមាគម ចូលជាសមាជិកពេញសិទ្ធិរបស់កាយឫទ្ធិនារីពិភពលោក
– គណៈកម្មាធិការ ដឹកនាំដោយលោកជំទាវ ស៊ិន សិរី ជាអគ្គស្នងការ ពីឆ្នាំ២០១៦ ដល់ឆ្នាំ ២០២១
ដោយឡែកសម្រាប់អាណត្តិឆ្នាំ២០២១-២០២៤ ទទួលបានដោយជោគជ័យមួយទៀតចេញពីការបោះឆ្នោតរបស់សមាជិកាកាយឫទ្ធិនារីកម្ពុជា ដោយបានជ្រើសរើសគណៈកម្មាធិការថ្មី ចំនួន១៦រូប ដែលដឹកនាំដោយ លោកជំទាវ ពេជ ចន្ទមុនី្ន ជាអគ្គស្នងការ ៕