លោកជំទាវ យក់ សម្បត្តិ អញ្ជើញពិនិត្យការរៀបចំវ៉ាក់សាំងសម្រាប់ផ្តល់ជូនប្រទេសមីយ៉ាន់ម៉ា
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល អញ្ជើញពិនិត្យការរៀបចំវ៉ាក់សាំង ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ដើម្បីត្រៀមដឹកជញ្ជូននៅព្រឹកថ្ងៃស្អែក។
សូមបញ្ជាក់ថា អំណោយវ៉ាក់សាំងដែលកម្ពុជាជូនទៅដល់ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា មានចំនួន ១មុឺនដូស។