លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគល់ផ្ទះទេវតាចំនួន០១ខ្នងជូនដល់ពលរដ្ឋក្រីក្រ និងសួរសុខទុក្ខដល់សិស្សពិការ គ ថ្លង់ និងប្រគេនទេយ្យវត្ថុដល់វត្តចំនួន៦ក្នុងខេត្តកំពង់ចាម

(កំពង់ចាម)៖ នៅព្រឹកថ្ងៃអាទិត្យទី២៣ ខែមករា ឆ្នាំ២០២២នេះ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា បានដឹកនាំក្រុមការងារ អញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន០១ខ្នង

មានទំហំ ៨*១២ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនលោក អៀង សុភក្តិ អាយុ៣៣ឆ្នាំ និងប្រពន្ធឈ្មោះ ហៀង ហុង អាយុ៣១ឆ្នាំ រស់នៅភូមិថ្មពូន ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ លោកជាជនពិការជើងខាងស្តាំ និងដាច់អវយវៈខាងក្រោម និងមានកូនក្នុងបន្ទុកគ្រួសារចំនួន៣នាក់។

លោកជំទាវ ហ៊ុន ម៉ាណា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចទាំងពីរតែងគិតគូរអំពីសុខទុក្ខដល់ពុកម៉ែ បងប្អូនគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ បន្ថែមលើអំណោយផ្ទះខាងលើ លោកជំទាវ ក៏បានផ្តល់ជូនគ្រួសារនេះ នូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្ថែមទៀតផងដែរ រួមមាន សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគ ជាច្រើនមុខ និងថវិកាមួយចំនួនទៀត។ ជាមួយគ្នានេះ លោកជំទាវ និងក្រុមការងារ ក៏បានចែកអំណោយ ជូនដល់លោកយាយ លោកតា ដែលបានចូលរួមពិធីប្រគល់ផ្ទះទេវតានេះផងដែរ។

ចប់ពិធីប្រគល់ផ្ទះទេវតា លោកជំទាវក៏បានអញ្ជើញមក សួរសុខទុក្ខ និងផ្ដល់អំណោយរបស់លោកជំទាវ និងឯកឧត្តម ឌី វិជ្ជា ផ្ទាល់ ជូនចំពោះ សិស្សពិការ គ ថ្លង់ នៃវិទ្យាល័យអប់រំពិសេសកំពង់ចាម (អតីតអង្គការគ្រួសារថ្មី) ខេត្តកំពង់ចាម។ លោកជំទាវបានរៀបចំអាហាថ្ងៃត្រង់មួយពេលសម្រាប់សិស្សពិការ គ ថ្លង់ទាំងអស់ ព្រមទាំងចែកនូវកាតាបម្នាក់១ និងមានសម្ភារសិក្សាមួយចំនួនផងដែរ។ នៅវិទ្យាល័យអប់រំពិសេសនេះ មានសិស្សពិការភ្នែក និង គ ថ្លង់ ចំនួន១៧៥នាក់ ស្រី៧៥នាក់ បុគ្គលិក៣៣នាក់។ ហើយ អំណោយដែលផ្ដល់ជូនមណ្ឌលកុមារកំព្រានេះរួមមាន៖

១-អង្ករ៦បេ(៥០០Kg)

២-ត្រីខ៣០យួរ(៣០០កំប៉ុង)

៣-មីចំនួន៨កេសធំ (៤៨កេសតូច)

៤-ទឹកដោះគោខាប់៣កេស(១៤៤កំប៉ុង)

៥-ត្រីងៀត៧គីឡូ

៦-សាច់ក្រក៧គីឡូ

៧-សាច់ជ្រូកផាត់៧គីឡូ

៨-ប៊ីចេង៥គីឡូ

៩-ទឹកត្រី១០យួរ(៦០ដប)

១៩-ទឹកស៊ីអ៊ីវ១០យួរ(៦០ដប)

១១-ម៉ាស៣០ប្រអប់( ១៥០០ម៉ាស)

១២-ថ្នាំវីតាមីនសេ(២០៨ទីប)

១៣-សាប៊ូ ២០៨ដុំ

១៤- កន្សែងជូនខ្លួន ១៧៥កន្សែង

១៥- ច្រាស និងថ្នាំដុសធ្មេញ២០៨ឈុត

១៦- ទឹកសុទ្ធ អារុណា ៥០កេស

១៧- កាបូបសិក្សា១៧៥កាបូប

១៨- កញ្ចប់សម្រាប់សិស្សអាយុលើស១៨ឆ្នាំ ចំនួន៤៤នាក់

១៩-ថវិកាក្នុងកញ្ចក់សិស្សអាយុលើស១៨ឆ្នាំក្នុងម្នាក់៥០$

២០- ថវិការសម្រាប់សាលា ២លានរៀល។

បន្ទាប់មកនៅថ្ងៃដដែលនេះផងដែរ លោកជំទាវក៏បានអញ្ជើញទៅ ប្រគេនទេយ្យវត្ថុ ដែលមានស្បៀងអាហារ គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់ដល់វត្តចំនួន៦ នៅក្នុងខេត្តកំពង់ចាមនេះ ដែលពិធីត្រូវបានធ្វើរួមគ្នានៅវត្ត សុវណ្ណ រង្សីស្ថិតក្នុងភូមិអង្គរបានទី៦ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។

លោកជំទាវ បានមានប្រសាសន៍ថា ជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូរអំពីទុក្ខលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា ហើយការនាំយកទេយ្យវត្ថុមកប្រគេនជូននៅពេលនេះ អាចជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ ជាពិសេសនៅក្នុងវិបត្តិកូវីដ១៩នេះ ។

ទេយ្យវត្ថុក្នុងមួយវត្តទទួលបាន៖

០១-អង្ករ១តោន

០២-ត្រីខ ចំនួន១កេស មាន១០យួរ

០៣-មីចំនួន៥កេសធំ(៣០កេសតូច)

០៤- ត្រីងៀតចំនួន ១០ គីឡូ

០៥- សាច់ក្រកចំនួន១០ គីឡូ

០៦- សាច់ជ្រូផាត់ចំនួន១០ គីឡូ

០៧- ទឹកដោះគោខាប់ ចំនួន២កេស

០៨- កាហ្វេ ចំនួន ៥កញ្ចប់ធំ

០៩- តែ ចំនួន ២គីឡូក្រាម

១០- ស្ករសចំនួន១បេ

១១- អំបិលចំនួន១បេ

១២- ប៊ីចេងចំនួន១បេ

១៣- ទឹកត្រីចំនួន៥យួ

១៤- ទឹកស៊ីអ៊ីវចំនួន៥យួរ

១៥- សាប៊ូដុំ ចំនួន ៣០ ដុំតូច

១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត

១៧- វីតាមីនសេ ចំនួន ១០ ប្រអប់

១៨- ប្រេងកូឡា ចំនួន ៥ ដុំ

១៩- ប្រេងខ្យល់ ចំនួន៥ដុំ

២០- ម៉ាស ចំនួន២០ប្រអប់ មាន១០០០ម៉ាស

២១- អាល់កុលសម្លាប់មេរោគ ចំនួន៤កាន

២២- ដបសំរាប់ដាក់អាល់កុល ចំនួន១០ ដប

២៣- ស្លាដក់ចំនួន៤៩

២៤- ថវិកា ចំនួន២លានរៀល៕