លោកពូទីនទៅកាន់សីុរី គួរឲ្យភ្ញាក់ផ្អើល
ប្រទេសរុស្ស៊ី-ស៊ីរី ៖ ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីនកាលពីថ្ងៃទី៧មករាបានជួបពិភាក្សាជាមួយសមភាគីស៊ីរី លោកបាចាអាល់អាសាដ ដែលនោះជាទស្សនកិច្ចលើកដំបួងរបស់លោកនៅក្រុងដាម៉ាស់ ចាប់តាំងពី៩ឆ្នាំមកហើយនៃសង្គ្រាមនៅស៊ីរី ដែលក្រុងមូស្គូបានជួយធ្វើអន្តរាគមន៍នៅខាងរដ្ឋអំណាច ដែលជួយទ្រទ្រង់ផងដែរដោយអ៊ីរ៉ង់។
លោកពូទីនធ្លាប់មកកាន់ស៊ីរីរួចហើយតែមកកាន់មូលដ្ឋានអាកាសចរណ៍យោធា HMEIMIM ជាមូលដ្ឋានធំបំផុតរបស់រុស្ស៊ីក្នុងប្រទេសនេះ។ លោកមកកាន់ទីនោះកាលពីខែធ្នូឆ្នាំ២០១៧។
ទស្សនកិច្ចដែលមិនប្រកាសប្រាប់ឲ្យដឹងមុនរបស់ប្រធានាធិបតីរុស្ស៊ីនេះ កើតមានក្នុងពេលមានភាពតានតឹងខ្លាំងក្នុងតំបន់ក្រោយការវាយប្រហារតាមអាកាសកាលពីថ្ងៃទី៣មករា ផ្តាច់ជីវិតឧត្ដមសេនីយដ៏មានឥទ្ធិពលម្នាក់របស់អ៊ីរ៉ង់លោកសូឡីម៉ានី។
លោកពូទីនបានជួបជាមួយលោកអាសាដ ក្នុងទីបញ្ជាការដ្ឋានមួយរបស់កងទ័ពរុស្ស៊ី។ ពេលពិភាក្សាគ្នាជាមួយលោកអាសាដ លោកពូទីនលើកឡើងថា បច្ចុប្បន្ននេះគេអាចកត់សម្គាល់ឃើញយ៉ាងច្បាស់ថា ផ្លូវដ៏ធំត្រូវបានឆ្លងកាត់ឆ្ពោះទៅរកការស្ដារឡើងវិញរបស់រដ្ឋស៊ីរី និងបូរណភាពដែនដីរបស់ខ្លួន។
លោកពូទីនក៏គូសបញ្ជាក់ផងដែរថា យើងឃើញច្បាស់នឹងភ្នែកពីជីវភាពក្នុងសន្តិភាពដែលវិលត្រឡប់មកវិញនៅក្រុងដាម៉ាស់។ លោកអបអរសាទរចំពោះការរីកចម្រើនដ៏ធំធេងដែលស៊ីរីសម្រេចបាន៕
ប្រភព៖ https://kohsantepheapdaily.com.kh/