លោកវរសេនីយ៍ឯក ឆឹង វាសនា ដឹកនាំកម្លាំងជំនាញចុះអនុវត្តតាមដីកាចាប់ខ្លួនជនត្រូវចោទម្នាក់ពីបទដឹកជញ្ជូនផលអនុផលធនធានធម្មជាតិដោយគ្មានលិខិតអនុញ្ញាត

កោះកុង៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ វេលាម៉ោង១១និង៤០នាទី លោកវរសេនីយ៍ឯក ឆឹង វាសនា ស្នងការរងទទួលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានដឹកនាំកម្លាំងជំនាញផ្នែកអនុវត្តដីកា ដោយសហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកថ្មបាំង និងប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំឬស្សីជ្រុំ បានចុះអនុវត្តតាមដីកាចាប់ខ្លួនលេខ ២៤៦៨ ត.ព/១២ ចុះថ្ងៃទី២៨ខែតុលាឆ្នាំ២០២១ ចេញដោយលោកស្រី អ៊ីវ កន្និកា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកោះកុង បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ឆេង វាសនាភេទប្រុស ជនជាតិខ្មែរ មុខរបរយោធា មានអត្តសញ្ញាណបណ្ណ័ នាយទាហានរង ពលទាហាន លេខ ៩ភ១១ប៥៦៥៩ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦។ ត្រូវចោទពីបទ ដឹកជញ្ជូនផលអនុផលធនធានធម្មជាតិដោយគ្មានលិខិតអនុញ្ញាត ប្រព្រឹត្តនៅតំបន់ការពារធម្មជាតិដែនជម្រកសត្វព្រៃតាតៃ ត្រង់និយាមកាមលេខ ២៧៣៦២៨-១២៩០៣៣៩ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២១។

លោកវរសេនីយ៍ឯកឆឹង វាសនា បានឲ្យដឹងថា បានឲ្យដឹថា ការអនុវត្តចាប់ខ្លួននៅចំនុចក្នុងភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។ បច្ចុប្បន្នជនសង្ស័យកំពុងបំពេញកំណត់ហេតុនៅផែនការងារនគរបាលព្រហ្មទណ្ឌ ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តកោះកុងចាត់ការតាមនិតិវិធី៕

ប្រភព÷ ស្នងការដ្ឋាននគរបាលជាតិ

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online