លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដាក់បទបញ្ជាឲ្យកម្លាំងនគរបាលទូទាំងខេត្ត ត្រូវបង្ក្រាបរាល់ការលក់ចែកចាយ និងអ្នកជក់បារីអេឡិចត្រូនិច

បន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់នគរបាលទូទាំងខេត្តបន្ទាយមានជ័យ ទាំងអស់ត្រូវទប់ស្កាត់ និងបង្ក្រាប រាល់សកម្មភាពជួញដូរ លក់ចែកចាយ និងអ្នកប្រើប្រាស់បារីអេឡិចត្រូនិច ( Cigarettes Electronic ) កសាងសំណុំរឿងចាត់ការតាមច្បាប់។

លោកឧត្តមសេនីយ៍ស្នងការ បានបន្តថា វិធានការ លុបបំបាត់ ទប់ស្កាត់ និងបង្ក្រាបការលក់ចែកចាយបារីអេឡិចត្រូនិច គឺជាការទប់ស្កាត់ការប្រើប្រាស់រូបភាពបារីអេឡិចត្រូនិច ហើយឈានទៅដល់ការប្រើប្រាស់សារធាតុញៀន ឬប្រើបាស់ថ្នាំញៀនរបស់យុវវ័យនៅពេលអនាគត់ ក៏ដូចជាការរួមគ្នាទប់ស្កាប់អំពើរអសន្តិសុខក្នុងសង្គមផងដែរ។ វិធានការនេះត្រូវបានអនុវត្តន៍តាមសេចក្តីណែនាំរបស់អគ្គស្នងការនគរបាលជាតិ។

ការដាក់ចេញបទបញ្ជានេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសដែលលោកឧត្តមសេនីយ៍ទោស្នងការ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅបន្តសម្រាប់ឆមាសបន្ទាប់ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online