លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង ភរិយាដឹកនាំមន្ត្រីក្រោមឱវាទចូលរួមយុទ្ធនាការបោសសម្អាត និង ធ្វើអនាម័យតាមច្រាំងទន្លេ ក្រោមស្ពានជ្រោយចង្វា និង តាមសួនច្បារសាធារណៈ
” ទីក្រុងស្អាតផ្តើមចេញពីយើងទាំងអស់គ្នា ”
នៅព្រឹកសៅរ៍ ៦ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ០៧,៣០នាទីព្រឹក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង ភរិយា និង លោក នួន សំណាវុធ អភិបាលរដ្ឋករស័្វយតគ្រប់គ្រងសំរាមនិងកាកសំណល់រឹង រាជធានីភំ្នពេញបាន ដឹកនាំមន្ត្រីក្រោមឱវាទចូលរួមយុទ្ធនាការបោសសម្អាត និង ធ្វើអនាម័យតាមច្រាំងទន្លេ ក្រោមស្ពានជ្រោយចង្វា និង តាមសួនច្បារសាធារណៈ ។



យុទ្ធនាកានេះមានការអញ្ជើញចូលរួមពី គណៈអភិបាលខណ្ឌដូនពេញ គណៈនាយករដ្ឋបាល មន្ត្រីការិយាល័យជំនាញពាក់ព័ន្ធជុំវិញខណ្ឌ លោក-លោកស្រីចៅសង្កាត់ និង ប្រជាពលរដ្ឋក្នុងសង្កាត់ទាំង១១ ទីរួមផ្សារទាំង៣ កម្លាំងប្រជាការពារខណ្ឌ ភ្នាក់ងារអនាម័យសង្កាត់ទាំង១១ និងបងប្អូនកម្មករក្រុមហ៊ុនស៊ីនទ្រី ដោយបែងចែកជា៣ក្រុម:
-ក្រុមទី១ ដឹកនាំដោយ លោក សុខ ពេញវុធ អភិបាលខណ្ឌ ធ្វើការចុះប្រមូលសំរាមតាមច្រាំងទន្លេក្រោមស្ពានជ្រោយចង្វារ ។
-ក្រុមទី២ ដឹកនាំដោយ លោក យស យុទ្ធី អភិបាលរងខណ្ឌ ធ្វើការចុះសំអាតសំរាមតាមសួនច្បារ រង្វង់មូលគួចកាណុង ។
-ក្រុមទី៣ ដឹកនាំដោយ លោកស្រី នូ ថាវរី អភិបាលរងខណ្ឌ ធ្វើការចុះប្រមូលសំរាមតាមសួនច្បារចាប់ពីផ្សាររាត្រីរហូតដល់មុខព្រះបរមរាជវាំង ។




លោកអភិបាលខណ្ឌ បានចាត់ឲ្យរដ្ឋបាលសង្កាត់ស្រះចក ចុះអប់រំណែនាំប្រជាពលរដ្ឋដែលរស់នៅតំបន់ក្បែរស្ពានជ្រោយចង្វារឲ្យរក្សាទុកដាក់សំរាមឲ្យបានត្រឹមត្រូវនិងមិនអនុញ្ញាតឲ្យយកសំរាមយកមកចោលតាមច្រាំងទន្លេបន្តទៀតនោះទេ ។




គោលបំណងនៃកាបោសសម្អាត និង ធ្វើអនាម័យតាមដងទន្លេក្រោមស្ពានជ្រោយចង្វារ នេះគឺចង់បង្ហាញអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ចេះស្រលាញ់បរិស្ថាន និងទុកដាក់សម្រាមអោយបានត្រឹមត្រូវនៅតាមទីសាធារណៈផ្សេងៗ ដ៏ដូចជាតាមច្រាំងទន្លេ ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថាន តាមច្រាំងទន្លេ និង សួនច្បារសាធារណៈ ឲ្យកាន់តែល្អប្រសើរ ។