លោក ត្រាំ ប្រដូចការចរចាជាមួយកូរ៉េខាងជើង ទៅនឹងល្បែងអុកគួរឲ្យចាប់អារម្មណ៍
ក្រុងវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃពុធថា លោកបានត្រួតពិនិត្យមើលកិច្ចពិភាក្សាបញ្ហានុយក្លេអ៊ែរបានបញ្ឈប់ និងបន្តចាប់ផ្តើមឡើងវិញ ជាមួយកូរ៉េខាងជើងថា ជា «ល្បែងអុកគួរឲ្យចាប់អារម្មណ៍»។
លោក ដូណាល់ ត្រាំ បានធ្វើសុន្ទរកថា នៅក្នុងសេតវិមានដែលបានប្រារព្ធពិធីចុះហត្ថលេខា ជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ រវាងអាមេរិក និងចិន ដោយបានផ្តល់ការជឿជាក់ដល់ក្រុងប៉េកាំងឲ្យ «ជួយយើងដោះស្រាយបញ្ហានុយក្លេអ៊ែរជាមួយកូរ៉េខាងជើង»។
លោក ដូណាល់ ត្រាំ បានថ្លែងថា៖ «ប្រទេស ចិន កំពុងជួយយើងដោះស្រាយបញ្ហាជាច្រើន ដែលពួកគេអាចជួយយើងជាមួយកូរ៉េខាងជើង ដែលអ្នកមិនដឹងនៅក្នុងកិច្ចព្រមព្រៀងមួយនេះ ប៉ុន្តែពួកគេបានជួយដោះស្រាយច្រើនណាស់បានជួយច្រើនមែនទែនដោយមានការគោរពចំពោះលោក គីម ជុងអ៊ុន ដែលបានគោរពយ៉ាងខ្លាំងចំពោះប្រធានាធិបតី ស៊ី ជីនភីង» ដោយបាននិយាយសំដៅទៅលើការគោរពចំពោះមេដឹកនាំរបស់កូរ៉េខាងជើង និងប្រធានាធិបតីចិនលោក ស៊ី ជីនភីង។

លោក គីម ជុងអ៊ុន កំពុងចូលរួមក្នុងកិច្ចប្រជុំពេញអង្គលើកទី៥ នៅក្នុងទីក្រុងព្យុងយ៉ាង។ AFP
លោក ត្រាំ បានបន្តទៀតថា៖ «បញ្ហាទាំងអស់នោះ គឺជាល្បែងអុកគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ឬជាល្បែងគួរឲ្យខ្លាច ឬខ្ញុំមិនអាចប្រើប្រាស់ពាក្យសម្តីចាក់ដោតជាដាច់ខាត ពីព្រោះខ្លួនត្រូវនៅឲ្យឆ្ងាយពីល្បែងអាក្រក់ណាមួយដែលខ្ញុំមិនធ្លាប់បានជួប ប៉ុន្តែវាគឺជាល្បែងគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង»។
លោក ដូណាល់ ត្រាំ បានបង្ហាញដើម្បីពិពណ៌នាអំពីប្រទេស កូរ៉េខាងជើង និងប្រទេស ចិន ថា ជាតួអង្គនៅក្នុងល្បែងដែលអាមេរិកស្វះស្វែងរកចុងក្រោយ ដើម្បីឈានទៅរកការលុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាងនោះ៕
ប្រភព៖ https://www.postkhmer.com/