លោក Putin និយាយថា បណ្ដាប្រទេសលោកខាងលិចមិនអាចកាត់ផ្ដាច់រុស្ស៊ីចេញពីពិភពលោកបានទេ

លោក Vladimir Putin បាននិយាយកាលពីថ្ងៃចន្ទថា វាមិនអាចទៅរួចនោះទេក្នុងការកាត់ផ្ដាច់រុស្ស៊ីចេញពីពិភពលោកទាំងមូល ហើយទណ្ឌកម្មរបស់លោកខាងលិចនឹងមិនរុញច្រានការអភិវឌ្ឍន៍របស់ទីក្រុងមូស្គូ ឱ្យដើរថយក្រោយរាប់ទសវត្សរ៍នោះទេ។ ចាប់តាំងពីប្រធានាធិបតីរុស្ស៊ីបានបញ្ជាឱ្យកងទ័ពរបស់លោក វាយលុកអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំនេះមក ប្រទេសនេះបានរងនូវទណ្ឌកម្មមួយចំនួន ដែលបានដាក់គោលដៅទៅលើក្រុមអ្នកជំនួញ ស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុនរដ្ឋ និងឧស្សាហកម្មថាមពល។ ថ្លែងនៅក្នុងសន្និសីទតាមវីដេអូជាមួយឥស្សរជនរដ្ឋាភិបាល លោក Putin បាននិយាយថា មិនត្រឹមតែការរឹតត្បិតប៉ុណ្ណោះទេ ប៉ុន្តែស្ទើរតែបិទទាំងស្រុង មិនឲ្យទទួលបានផលិតផលបច្ចេកវិទ្យាជាន់ខ្ពស់បរទេស ដែលកំពុងត្រូវបានប្រើប្រាស់ជាចេតនាមកលើប្រទេសរបស់យើង។

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online