លោក Zelenskyy ច្រានចោលការចោទប្រកាន់ថា ត្រៀមវាយប្រហារ​ដោយ​អាវុធគីមី

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានច្រានចោល​ការ​ចោទប្រកាន់របស់ប្រទេសរុស្ស៊ីថា ប្រទេសអ៊ុយក្រែនកំពុងរៀបចំ​ការវាយប្រហារតបតដោយអាវុធគីមី ឬជីវសាស្ត្រ ហើយលោកបាន​និយាយថា ការចោទប្រកាន់នេះគឺជាសញ្ញាអាក្រក់។ លោកនិយាយថា គ្មានអាវុធគីមី ឬអាវុធបំផ្លាញទ្រង់ទ្រាយធំផ្សេងទៀត​ត្រូវបានផលិត​នៅ​លើទឹកដីអ៊ុយក្រែននោះទេ៕