លោក Zelenskyy ថ្លែងទៅកាន់វេទិកាសន្តិសុខនៅរដ្ឋធានី Bratislava
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងទៅកាន់វេទិកាសន្តិសុខអន្តរជាតិកាលពីថ្ងៃព្រហស្បតិ៍នៅរដ្ឋធានី Bratislava ប្រទេសស្លូវ៉ាគី និងបានស្នើសុំអាវុធបន្ថែមទៀតសម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ដើម្បីអាចយកឈ្នះលើយោធារុស្ស៊ីដែលកំពុងវាយលុក។ លោក Zelenskyy និយាយថា វាជាការល្អដែលកញ្ចប់ទណ្ឌកម្មថ្មីជាកញ្ចប់ទណ្ឌកម្មទី៦ ដាក់ដោយសហភាពអឺរ៉ុបចាប់តាំងពីការចាប់ផ្តើមសង្រ្គាមនៅក្នុងខែកុម្ភៈត្រូវបានព្រមព្រៀង លោក Zelenskyy និយាយថា ប្រសិនបើរុស្ស៊ីគិតថា អឺរ៉ុបទន់ខ្សោយ ហើយអាចបោះបង់ចោលអ៊ុយក្រែនដោយលែងគិតគូ ពីការសម្រេចចិត្តលើបេក្ខភាពនៃការចូលជាសមាជិកនោះ វានឹងជាចំណែកមួយនៃកត្តាអស្ថិរភាពដ៏ធំបំផុតសម្រាប់ទ្វីបនេះ៕