វឌ្ឃនះភាពការងាររបស់មន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទឆ្នាំ២០២១  

ព្រៃវែង៖ តាមរបាយការណ៍ របស់លោក អ៊ុក សំណាង ប្រធានមនីរកសិកម្ម រុក្ខាប្រមាញ់នឹងនេសាទ បានបង្ហាញថា ខេត្តព្រៃវែងមានសក្តានុពលលើវិស័យកសិកម្មនិងជាខេត្តជាប់ចំណាត់ថ្នាក់លេខ១ទូទាំងប្រទេស លើវិស័យកសិកម្មជា ទូទៅយើងសម្រេចបានលទ្ធផលរួមមាន ៖

– ស្រូវប្រាំង អនុវត្តសរុប១១១.២៧៩ហិកតា ស្មើនឹង១៤៨,៣៧% នៃផែនការ ៧៥.០០០ហិកតា។ ប្រមូល ផលសរុបចំនួន១១១.២៧៩ហិកតា ស្មើនឹង១០០%នៃផ្ទៃដីអនុវត្ត បរិមាណផលសរុប ៥៤០.៣៤៨តោន

ទិន្នផលគិតជាមធ្យម ៤,៨៥៦តោន ក្នុងមួយហិចតា។ស្រូវវស្សាបានអនុវត្តបានសរុប ចំនួន២៩៧.១៧៧ហិកតា ស្មើនឹង១១៨,៨៧% នៃផែនការ២៥០.០០០ហិកតា ប្រៀបធៀប និងឆ្នាំមុនខ្ពស់ជាង ចំនួន១៦.៧៧៨ហិកតា គិតក្នុងរយៈពេលដូចគ្នា។

ខេត្តព្រៃវែង បាននាំចេញស្រូវក្រៅផ្លូវការគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ សរុបមានចំនួន ១.៤៣៧.៨១០តោន ស្មើនឹង $៣៦០.១០៤.១៥២។ លោកប្រធានមន្ទីរបានបន្តថា តម្លៃស្រូវជាមធ្យម ប្រភេទស្រូវ IR50404 មានតម្លៃ៨៦០/គីឡូក្រាម និងប្រភេទOM5451 មានតម្លៃ៨៣០៛/គីឡូក្រាម។

ចំពោះដំណាំសាកវប្បកម្មរដូវវស្សា មានបន្លែគ្រប់មុខ ពោតស ឪឡឹក និងម្ទេសគ្រប់មុខ បានអនុវត្តសម្រេចលើផ្ទៃដី សរុបចំនួន១.២៦០ហិកតា ស្មើនឹង១១៥,៦០%នៃផែនការ១.០៩០ហិកតា។ ប្រមូលផលសរុប ១.២៦០ហិកតា ដោយទទួលបានបរិមាណផលសរុប១៨.៦៧៥តោន។ ដំណាំឧស្សាហកម្មរដូវវស្សា មានពោតក្រហម សណ្ដែកបាយ សណ្ដែកដី ល្ង អំពៅ និងឈូក បានអនុវត្តសម្រេចលើផ្ទៃដីសរុប ចំនួន៤.៦៤៩ហិកតា ស្មើនឹង៨៧,៤៧%នៃផែនការ៥.៣១៥ហិកតា។ ប្រមូលផលសរុប ៤.៦៤៩ហិកតា ដោយទទួលបានបរិមាណផលសរុប ១៥១.៨០៤តោន។

-ការបង្កាត់ពូជគោ ចំនួន ៤៨៨ក្បាល កូនកើតចំនួន ១៥៣ក្បាល ។

– ការបង្កាត់ពូជជ្រូក ចំនួន ២៦៩ក្បាល កូនកើតចំនួន ១,២១៧ក្បាល ។

ការបង្កាត់ពូជមាន់ចំនួន ៤,០៧៧ក្បាល កូនញាស់ចំនួន ១៩,៩៥៨ក្បាល ។ – ខេត្តមានកសិដ្ឋានភ្ញាស់កូនត្រីពូជ និងកូនកង្កែបពូជចំនួន ៣៤កន្លែង (ភ្ញាស់កូនត្រីពូជចំនួន ១២កន្លែង

និង ភ្ញាស់កូនកង្កែបពូជ ចំនួន ២២កន្លែង) ។

– ស្រះចិញ្ចឹមត្រីសរុប ចំនួន ៩,២២០ស្រះ ស្មើ ២,៥១៨,៦៤០ម២ ។

ស្ថិតិវារីវប្បកម្មសរុប១៧,៧០០តោន(ត្រីឆ្កោចំនួន២០០តោន និងកង្កែប៥០តោន ,ចិញ្ចឹមត្រីក្នុងស្រះបាន៩,២២០តោន ចិញ្ចឹមត្រីក្នុងបែ ចំនួន ១៦,៥០០តោន)៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online