វាយតាំងថ្ងៃ២៥ ខែធ្នូ តែសំណាងបានហ្វេសប៊ុក កុំអី មិនដឹងថា វាយក្មេងស្រីម្នាក់ ឡើងដូចសត្វធាតុចឹងសោះ ទើបឃាត់ខ្លួន ប៉ុន្មានម៉ោងមុន!
ភ្នំពេញ៖ ដោយសារតែកំណើនអ្នកស៊ែរ វីដេអូក្មេងសិស្សសាលា ព្រួតវាយក្មេងស្រីម្នាក់ ច្រើនជាលំដាប់ បានធ្វើឲ្យសមត្ថកិច្ច ដុតដៃដុតជើង ឃាត់ខ្លួន ក្មេងស្រីសិស្សសាលា៤នាក់ មកណែនាំ និងអប់រំ ជាមួយនឹងការសាកសួរ ពីដំណើរដើមទង នៃសាច់រឿងមួយនេះ។
ចំពោះករណីមួយនេះ បានកើតឡើង តាំងពីថ្ងសទី២៥ ខែធ្នូ ឆ្នាំ២០១៩ មកម្ល៉េះ តែមិនបានលេចចេញនូវវីដេអូអ្វីទេ ហើយក្មេងស្រីរងគ្រោះ ដែលមានឈ្មោះ ស្រ៊ុន កែវមរកត អាយុ ១៦ឆ្នាំ បានមានរបួសស្នាមស្ទើរពេញខ្លួន រហូតមិនបានទៅរៀន តែមិនហ៊ានប្រាប់អ្នកណាឲ្យដឹងពីរឿងនេះឡើយ។
ប៉ុន្តែក្នុងរសៀល ថ្ងៃទី១៦ខែ មករា ឆ្នាំ២០២០ វីដេអូក្មេងស្រីប៉ុន្មាននាក់ បានព្រួយវាយ ក្មេងស្រីម្នាក់ ដោយចាប់ទះ ធាក់មួយទំហឹង ច្រើនដង បែកធ្លាយ ពេញបណ្តាញសង្គមហ្វេសប៊ុក ទើបធ្វើឲ្យម្តាយជនរងគ្រោះ កើតទុក្ខមិនសុខចិត្ត បានទៅកាន់នគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ដើម្បី អន្តរាគមន៍និងស្វែងរកតាម ក្មេងស្រីទាំងនោះ មកណែនាំ។
ទីបំផុត កាលពីប៉ុន្មានម៉ោងមុននេះដែរ ក្មេងស្រីជើងខ្លាំង៤នាក់ ក៏បានចូលខ្លួន នគរបាលប៉ុស្តិ៍ រួចក៏សារភាពថាខ្លួន ពិតជាវាយក្មេងស្រីម្នាក់ យ៉ាងដំណំពិតមែន នៅក្នុងថ្នាក់រៀន កាលពីប៉ុន្មានសប្តាហ៍មុន៕


ប្រភព៖ https://www.khmerload.com/