វាយប្លន់យកម៉ូតូពីជនងគ្រោះបានពីរថ្ងៃត្រូវជាប់ខ្នោះនៅក្រុងបាត់ដំបង
ក្រុងបាត់ដំបង៖ ពីថ្ងៃ ចន្ទ ៧កើត ខែ ស្រាពណ៍ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ២០២០សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានធ្វេីការឃាត់ខ្លួនជនសង័្សយចំនួន២នាក់នៅក្រោយពេលដែកពួកគេបានធ្វេីសកម្មភាពវាយប្លន់យកម៉ូតូមួយគ្រឿងរបស់ជនរងគ្រោះកាលពីយប់ថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ២០២០បានតែពីរថ្ងៃតែប៉ុណ្ណោះ។
ការសម្រេចឃាត់ខ្លួនជនសង័្សយខាងលេីនេះដោយអនវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងបានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ ជម្រុញលោកវរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាលដឹកនាំធ្វេីកាឃាត់ខ្លួនជនសង័្សយបានចំនួន០២នាក់គឺ៖
១-ឈ្មោះ សំ សុខុម ភេទប្រុស អាយុ ៣៥ឆ្នាំ មាន ទីលំនៅមិនពិតប្រាកដ។
២-ឈ្មោះ សែម សុចាន់ ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិព្រែក មហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
*-វត្ថុតាងដកហូតរួមមាន ៖
- ម៉ូតូចំនួន០១ គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៥ ពាក់ស្លាកលេខបាត់ដំបង 1T 1427 ( ជាម៉ូតូរបស់ជនរងគ្រោះ ) ។


សូមជម្រាបជូនថា កាលពីយប់ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២០ វេលាម៉ោងប្រមាណ២៣នៅចំណុចមុខអាហារដ្ឋានមួយកន្លែង ស្ថិតក្នុងភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបងជនសង្ស័យទាំង ០២នាក់ខាងលើ បានធ្វើសកម្មភាពយកមួកសុវត្ថិភាពវាយទៅលើជនរងគ្រោះឈ្មោះ សាយ សុវឌ្ឍនា ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ិចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តាលឲ្យរងរបួសបែកក្បាល ហេីយ(ប្លន់)យកម៉ូតូរបស់ជនរងគ្រោះទៅបាត់។ នៅក្រោយពេលកេីតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងពីករណីនេះ ហេីយសមត្ថកិច្ចនគរបាលធ្វេីការស្រាវជ្រាវរហូតឈានទៅស្វែងរកមុខសញ្ញាជាជនសង័្សយឃេីញ។
បច្ចុប្បន្នការិយាល័យជំនាញបានធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនជនសង័្សយទាំងពីរទៅកាន់សាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕(រូបភាពការិយាល័យព្រ/ទកំរិតស្រាល)