វិបត្តិនៃការមានបុត្រ!  

មន្ទីរពេទ្យកាល់ម៉ែត÷ ការលំបាកមានកូនក្លាយជាវិបត្តិមួយដែលពិភពលោកកំពុងតែព្រួយបារម្ភ ដែលមានអត្រា ១០ទៅ១៥% នៃគូស្វាមីភរិយាទាំងឡាយ។

ក) តើអ្វីទៅជាវិបត្តិនៃការមានបុត្រ (Infertility)?

វិបត្តិនៃការមានបុត្រ (Infertility) គឺជាបរាជ័យក្នុងការមានបុត្រក្នុងរយៈពេលមួយឆ្នាំ ទោះបីជាមានការរួមភេទទៀងទាត់ដោយពុំមានប្រើមធ្យោបាយពន្យាកំណើត។

ខ) តើមានមូលហេតុអ្វីខ្លះ?

មូលហេតុអាចប្រភពមកពីភាគីស្រ្តី ឬភាគីបុរស ឬអាចទាំងពីរនាក់។

១. ភាគីស្រ្តី 34% ៖ បញ្ហាផលិតមេជីវិតញី ស្ទះដៃស្បូន ដុះសាច់ក្នុងស្បូន គីសដៃស្បូន ពិសារស្រាឬជក់បារី និងជំងឺក្រពេញអរម៉ូន

២. ភាគីបុរស 20% ៖ បញ្ហាផលិតមេជីវិតឈ្មោល បញ្ហាស្ទះផ្លូវបញ្ចេញមេជីវិតឈ្មោល ជំងឺក្រពេញអរម៉ូន ពិសារស្រាឬជក់បារី

៣. ភាគីបុរសនិងស្រ្តី 38%

៤. មូលហេតុផ្សេងៗដែលពុំអាចពន្យល់បាន 8%

គ) តើមានការរោគវិនិច្ឆ័យដូចម្តេច?

ការធ្វើរោគវិនិច្ឆ័យមានដូចជា ការធ្វើតេស្តឈាមមើលអរម៉ូនបុរសស្រ្តី ការថតអេកូសាស្រ្ត ការថតដៃស្បូន និងការវិភាគមេជីវិតបុរស

ឃ) តើមានការព្យាបាលដែរឬទេ?

ការព្យាបាលអាស្រ័យទៅតាមមូលហេតុមួយៗដែលរកឃើញ ដែលក្នុងនោះរួមមាន

១. ការប្រើថ្នាំភ្ញោចមេជីវិតញី (ovulation induction)

២. ការចាក់បញ្ចូលមេជីវិតឈ្មោលទៅក្នុងស្បូនស្រ្តី (Intra-uterine insemination)

៣. ការបង្កកំណើតដោយជំនួយវេជ្ជសាស្រ្ត (In-vitro Fertilization)

ដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋមាន បញ្ហាលំបាកមានកូន ដូចបានជម្រាបជូនខាងលើ សូមអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញ នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរករោគវិនិច្ឆ័យ និងធ្វើការព្យាបាល ឲ្យទាន់ពេលវេលាដោយបច្ចេកទេសទំនើបប្រកបដោយប្រសិទ្ធភាពខ្ពស់។

ក្រុមគ្រូពេទ្យជំនាញ វិបត្តិលំបាកមានកូន នៃមន្ទីរពេទ្យកាល់ម៉ែតរង់ចាំស្វាគមន៍រាល់ការពិគ្រោះយោបល់ និងផ្តល់ជូននូវការព្យាបាលគ្រប់ករណីនៃ បញ្ហាវិបត្តិលំបាកមានកូន។