វីរុសកូរ៉ូណា៖ អង្គការសុខភាពពិភពលោកថា ពិភពលោកត្រូវត្រៀមខ្លួនសម្រាប់ជំងឺរាតត្បាត
អង្គការសុខភាពពិភពលោក World Health Organization ហៅកាត់ថា WHO បាននិយាយថា ពិភពលោកគួរតែធ្វើអ្វីបន្ថែមទៀត ដើម្បីត្រៀមខ្លួនសម្រាប់ការរីករាលដាល ជំងឺរាតត្បាតនៃវីរុសកូរ៉ូណាដែលអាចកើតមាន។
ទោះជាយ៉ាងណា អង្គការសុខភាពពិភពលោក បានបន្ថែមថា វាដូចជាលឿនពេកក្នុងការហៅវាថាជា “ជំងឺរាតត្បាត” ប៉ុន្តែប្រទេសនានាគួរតែស្ថិតក្នុងដំណាក់កាលត្រៀមខ្លួនជាមុន។
ជំងឺរាតត្បាត កើតឡើងនៅពេលដែលជំងឺមួយ អាចឆ្លងរាលដាលយ៉ាងងាយស្រួល ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត នៅផ្នែកជាច្រើននៃពិភពលោក។
រហូតមកទល់ពេលនេះ ករណីវីរុសកូរ៉ូណាជាច្រើនទៀត នៅតែកើតឡើងជាបន្តបន្ទាប់ ដោយបានផ្ទុះឡើងនៅប្រទេសកូរ៉េខាងត្បូង អ៊ីតាលី និងអ៊ីរ៉ង់ បង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។
/5e546e772cafc_1582591560_medium.jpg)
យ៉ាងណាក៏ដោយ ការឆ្លងភាគច្រើនបានកើតឡើងនៅក្នុងប្រទេសចិន ដែលជាប្រភពដើមនៃវីរុស ដែលចម្លងដល់មនុស្សជាង ៧៧ ០០០នាក់ និងសម្លាប់មនុស្សប្រមាណ ២ ៦០០នាក់ទៀតផង។ ដោយឡែក ចំនួនករណីថ្មីនៅទីនោះ កំពុងធ្លាក់ចុះវិញហើយ។
គួរឲ្យដឹងថា ការឆ្លងវីរុសកូរ៉ូណាជាង ១ ២០០ករណី បានកើតឡើងនៅក្នុងប្រទេសប្រមាណ ៣០ ផ្សេងទៀតក្រៅពីចិន ហើយមានមនុស្សស្លាប់ជាង ២០នាក់ផងដែរ៕
ប្រភព៖ BBC ប្រែសម្រួល៖ http://news.sabay.com.kh/