វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ថ្មី ៧ នាក់ ទៀត

វៀតណាម គិតត្រឹមល្ងាចថ្ងៃអង្គារទី ២៥ ខែសីហា ឆ្នាំ២០២០ បានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ថ្មី ៧ នាក់ ទៀត ឆ្លងក្នុងសហគមន៍ នៅដាណាំង។

  • បានជាសះស្បើយចំនួន ៤នាក់
  • ចំនួនអ្នកឆ្លងសរុបកើនដល់ ១០២៩ នាក់
  • ស្លាប់ ២៧ នាក់
  • កំពុងសម្រាកព្យាបាលចំនួន ៤១០ នាក់និង
  • ករណីជាសះស្បើយសរុប ៥៩២ នាក់
  • នៅសល់ជាង ៧ ម៉ឺន នាក់ កំពុងដាក់ដោយឡែក។

សំគាល់៖

គិតពីថ្ងៃទី ២៥ កក្កដា រហូតដល់ពេលនេះ ករណីឆ្លងក្នុងសហគមន៍សរុប ៥៤៧ នៅ១៦ ខេត្តនិងក្រុង។ ក្នុងនោះមាន៖ ដាណាំងមានករណីឆ្លងសរុបចំនួន ៣៨៦, ខេត្តក្វាងណាម ៩៦, ហៃហ្សឺង ១៥, ទីក្រុងហាណូយ ១២ (នាំចូល១), ទីក្រុងហូជីមិញ ១១ (នាំចូល៤), ក្វាងទ្រី ៧, ខេត្តបាក់ហ្សាង ៦, ក្វាងង៉ៃ ៥, ឡាងសឺន ៤, ដាក់ឡាក់ ៣, ដុងណៃ ២, ខេត្តថៃប៊ិញ ១, ហាណាម ១, ថាញ់ហ៊រ ១, ខាញ់ហ៊រ ១ នាក់ និងបាក់លៀវ ១នាក់។

គិតពីដើមឆ្នាំ២០២០ មកដល់ពេល នេះ ករណីកូវីដ-១៩ នាំចូល មកពីក្រៅប្រទេស ចំនួន ៣៤២ នាក់។