វៀតណាម គិតត្រឹមល្ងាចថ្ងៃទី២៣ មានមនុស្សស្លាប់ដោយcovid-19 ម្នាក់់ និងមានអ្នកឆ្លងថ្មី ២នាក់

វៀតណាម គិតត្រឹមល្ងាចថ្ងៃទី២៣ ខែសីហា មានមនុស្សស្លាប់ដោយជំងឺកូវីត-១៩ចំនួន១នាក់ ដែលធ្វើឲ្យអ្នកស្លាប់កើនដល់ ២៧នាក់ហើយ និងមានអ្នកឆ្លងថ្មី ២នាក់

វៀតណាម គិតត្រឹមល្ងាចថ្ងៃអាទិត្រទី ២៣ ខែសីហា ឆ្នាំ២០២០ បានរកឃើញករណីជំងឺកូវីដ-១៩ ថ្មី ២ នាក់ទៀត នៅដាណាំង ១នាក់ និង ហៃហ្សឺង ១នាក់។

  • មានអ្នកជំងឺ ១នាក់ ជាស្រ្តី វ័យ ៧៣ ឆ្នាំ បានស្លាប់ នៅដាណាំង។
  • បានជាសះស្បើយ ៦ នាក់
  • ចំនួនអ្នកឆ្លងសរុប ១០១៦ នាក់ ដដែល
  • ស្លាប់កើនដល់ ២៧ នាក់
  • កំពុងសម្រាកព្យាបាលចំនួន ៤២០ នាក់និង
  • ករណីជាសះស្បើយសរុប ៥៦៩ នាក់
  • នៅសល់ជាង ៧ ម៉ឺន នាក់ កំពុងដាក់ដោយឡែក។

គិតពីថ្ងៃទី ២៥ កក្កដា រហូតដល់ពេលនេះ ករណីឆ្លងក្នុងសហគមន៍សរុប ៥៣៤ នៅ១៦ ខេត្តនិងក្រុង។ ក្នុងនោះមាន៖ ដាណាំងមានករណីឆ្លងសរុបចំនួន ៣៧៥, ខេត្តក្វាងណាម ៩៦, ទីក្រុងហាណូយ ១២ (នាំចូល១), ហៃហ្សឺង ១៣, ទីក្រុងហូជីមិញ ១១ (នាំចូល៤), ក្វាងទ្រី ៧, ខេត្តបាក់ហ្សាង ៦, ក្វាងង៉ៃ ៥, ឡាងសឺន ៤, ដាក់ឡាក់ ៣, ដុងណៃ ២, ខេត្តថៃប៊ិញ ១, ហាណាម ១, ថាញ់ហ៊រ ១, ខាញ់ហ៊រ ១ នាក់ និងបាក់លៀវ ១នាក់។

គិតពីដើមឆ្នាំ២០២០ មកដល់ពេល នេះ ករណីកូវីដ-១៩ នាំចូល មកពីក្រៅប្រទេស ចំនួន ៣៤២ នាក់។