មុខសញ្ញាក្មេងទំនើង កាប់ម៉ូតូអ្នកដ៏ទៃ ២គ្រឿង និងបង្កការអុកឡុកដេញវាយកាប់ចាក់គ្នា តាមទីសាធារណៈ ត្រូវបានបង្ក្រាប

ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត នៅថ្ងៃ​ទី​០៦​ ខែមិថុនា​ ឆ្នាំ​២០២២​ វេលាម៉ោង​ ២៣​ និង​ ៣០​នាទី​ លោកវរសេនីយ៍ទោ ស៊ូ នូវ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងជំនាញ និងកម្លាំងអន្តរាគមន៍ ចុះបង្រ្កាបចាប់ឃាត់ខ្លួនមុខសញ្ញាក្មេងទំនើង ចំនួន ២នាក់ ដែលកាន់ដាវ និងកាំបិត បង្កការអុកឡុកដេញវាយកាប់គ្នានៅតាមទីសាធារណៈ ចំណុចសួនមាត់បឹងអូរជីក ស្ថិតនៅភូមិថ្នល់កែង ឃុំ-ស្រុកអន្លង់វែង និងជាមុខសញ្ញាពាក់ព័ន្ធករណីធ្វើឱ្យខូចខាតដោយចេតនា ២ករណី ( កាប់ម៉ូតូអ្នកដ៏ទៃ ) ក្នុងនោះដកហូត ដាវសាមរ៉ៃ ១ កាំបិតកាចែត១ កាំបិតខ្វែវ១ កាំបិតបុ័ងតោ ១ ម៉ូតូ ១គ្រឿង ម៉ាកវ៉េវ RSX ពណ៌ខៀវលាយខ្មៅ សេរីឆ្នាំ២០១៦ គ្មានស្លាកលេខ មានឈ្មោះដូចខាងក្រោម ៖

១- ឈ្មោះ​ ឈុន​ កុសល​ ភេទ​ប្រុស​ អាយុ​ ២៦ឆ្នំា​ រស់នៅ​ភូមិ​អូរអង្រែ ឃុំត្រពាំងតាវ​ ស្រុកអន្លង់វែង​ ខេត្ត​ឧត្ដរមានជ័យ​

២- ឈ្មោះ​ ទី​ យូរ៉ា​ ហៅយូ​ ភេទ​ប្រុស​ អាយុ​ ១៧ឆ្នាំ​ រស់នៅ​ភូមិ​ស្លែង​ពណ៌​ ឃុំត្រពាំងតាវ​ ស្រុកអន្លង់វែង​ ខេត្ត​ឧត្ដរមានជ័យ​

មុខសញ្ញាក្មេងទំនើងទាំង ២នាក់ខាងលើនេះ បានធ្វើសកម្មភាពកាប់ម៉ូតូជនរងគ្រោះ ចំនួន ២ ករណី ៖

១- ករណី​កាប់ម៉ូតូ នៅចំណុចមុខក្លោងទ្វារវិទ្យាល័យអន្លង់វែង​ ស្ថិតនៅ​ក្នុង​ភូមិ​ថ្នល់កែង​ ឃុំអន្លង់វែង​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្ដរមានជ័យ​ កាលពីថ្ងៃទី​២៧​ ខែឧសភា​ ឆ្នាំ​២០២២​ វេលាម៉ោង​១១​ និង​ ០០​ នាទី​ ជនរងគ្រោះឈ្មោះ​ ទ្រីម​ និត​ ភេទ​ប្រុស​ អាយុ​ ១៧ឆ្នាំ​ រស់នៅ​ភូមិ​ទួលសាលា​ ឃុំត្រពាំងប្រីយ៍​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្ដរមានជ័យ​ ម៉ូតូ​ម៉ាក​ហុងដាឌ្រីម​ ពណ៌​ខ្មៅ​ សេរី​ឆ្នាំ​២០២១​ ពាក់​ផ្លាកលេខ​ ឧត្ដរមានជ័យ​ 1E-2969 បណ្តាលឱ្យខូចខាតស្ទើទាំងស្រុង

២- ករណី​កាប់ម៉ូតូ នៅចំណុចខាងកេីតរង្វង់មូលទីរួមស្រុកអន្លង់វែង មុខតូបលក់បាយ​ ស្ថិតនៅ​ក្នុង​ភូមិ​អូរជញ្ជៀន​ ឃុំអន្លង់វែង​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្ដរមានជ័យ​ កាលពីថ្ងៃទី​២៩​ ខែឧសភា​ ឆ្នាំ​២០២២​ វេលាម៉ោង​ ១៩​ និង​ ៣០​ នាទី​ ជនរងគ្រោះឈ្មោះ​ ហាន​ ប៊ុនណាន​ ភេទ​ប្រុស​ អាយុ​ ១៧ឆ្នាំ​ រស់នៅ​ភូមិ​ថ្មី​ ឃុំថ្លាត​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្ដរមានជ័យ​ ម៉ូតូ​ម៉ាក​ហុងដាឌ្រីម​ ពណ៌​ខ្មៅ​ សេរី​ឆ្នាំ​២០១៦​ ពាក់​ផ្លាកលេខ​ ឧត្ដរមានជ័យ​ 1C-5680 បណ្តាលឱ្យខូចខាតស្ទើទាំងស្រុង

ជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីការិយាល័យជំនាញចាត់ការបន្តតាមផ្លូវច្បាប់ ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online