សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ករណីស្រវឹងដុតផ្ទះម្ដាយចិញ្ចឹម

វេលាម៉ោង១៦ និង២០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ មានករណីធ្វើឲ្យខូចខាតដោយចេតនា (កូនដុតផ្ទះបាយម្តាយ) កើតឡើងនៅត្រង់ចំណុចភូមិថ្មី ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ មិន ទូច ភេទប្រុស អាយុ៣៨ឆ្នាំ ដែលរស់នៅភូមិថ្មី ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។

តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា នៅវេលាកើតហេតុ ជនបង្កបាន​ផឹកស្រាស្រវឹង រួចក៏បានដុតផ្ទះបាយរបស់ម្ដាយចិញ្ចឹមខ្លួន ឈ្មោះ ពុត ង៉ែត ភេទស្រី អាយុ៧៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើបណ្ដាលឲ្យឆេះខូចខាតទាំងស្រុង។ ផ្ទះបាយមានទំហំ ៥x៦ ម៉ែត្រ សង់អំពីឈើ ប្រក់ដំបូលស័ង្កសី ជញ្ជាំងស័ង្កសី ខូចខាតសម្ភារៈរួមមាន ធុងទឹក០១ ទូចាន០១ នឹងឆ្នាំងបាយ០១ អង្ក១បាវ នឹងសម្ភារះប្រើប្រាស់មួយចំនួនទៀត។

ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ក្រោយកើតហេតុកម្លាំងជំនាញក៏បានចុះឃាត់ខ្លួនជនបង្ក មកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online