សមត្ថកិច្ចកំពុងតាមចាប់បុរសម្នាក់ដែលបន្លំខ្លួនជាសន្តិសុខ និងជាប៉េអឹម ដកកាំភ្លើងភ្ជង់គំរាមនិងវាយកម្មករសំណង់នៅការដ្ឋានសំណង់
នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ នេះ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ គឺ មានបុរសម្នាក់ជាសន្តិសុខផង និង ជាប៉េអឹម ផង នោះ បានដកកាំភ្លើងភ្ជង់គំរាមនិងវាយកម្មករសំណង់ នៅក្នុងការដ្ឋានសំណង់ Ly La មានទីតាំងក្បែរក្រសួងបរិស្ថាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
កម្មករសំណង់ជាជនរងគ្រោះ ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅកន្លែងកើតហេតុថា ខ្លួនបានចូលធ្វើការជាធម្មតា ស្រាប់តែជនសង្ស័យបានហាមមិនអោយចូល ក៏មានការឈ្លោះទាស់ទែងគ្នា រហូតឈានដល់ការដកកាំភ្លើងភ្ជង់គំរាម និង វាយកម្មករតែម្តង ។
ក្រោយកើតហេតុ ជនបង្កបានរត់គេចខ្លួនតាមក្រោយ បាត់ស្រមោល ខណៈជនរងគ្រោះ ត្រូវបាននាំទៅសួរនាំនៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ ហើយខណះនេះកម្លាំងសមត្ថកិច្ចនឹងកម្លាំងកងរាជអាវុធហត្ថកំពុងធ្វើការស្រាវជ្រាវតាមចាប់ជននោះយកមកចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ និងរូបភាព៖PNN



