សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនក្រុមស្ទាវដែលដកកាំភ្លើងបាញ់៧គ្រាប់នៅក្បែរប៉ុស្តិបឹងទំពន់ទី១ 

រាជធានីភ្នំពេញ÷ ជនសង្ស័យមួយក្រុម មានគ្នាជាច្រើននាក់ បានធ្វើសកម្មភាពបានដកកាំភ្លើងបាញ់ចំនួន៧គ្រាប់ បង្កអោយមានការភ្ញាក់ផ្អើលជាខ្លាំង នៅវេលាម៉ោង ២៣ និង១៥នាទីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅចំណុចច្រកចុះវត្តសន្សំកុសល ស្ថិតក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា ជនសង្ស័យមួយក្រុមមានគ្នាជាច្រើននាក់ជិះរថយន្តមួយគ្រឿងម៉ាកព្រូស មិនចាំផ្លាកលេខ និងម៉ូតូជាច្រើនគ្រឿង ធ្វើដំណើរដល់ចំណុចកើតហេតុ ដោយមិនដឹងថាមានមូលហេតុខឹងសម្បានឹងរឿងអ្វីស្រាប់តែជនសង្ស័យ ដែលជិះម៉ូតូបានដកកាំភ្លើងខ្លី ពីចង្កេះ បាញ់ឡើងលើចំនួន៧គ្រាប់ រួចបើករថយន្ត និងម៉ូតូចាកចេញពីកន្លែងកើតហេតុតែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំង និងបានសួរនាំសាក្សីហើយ រួមទាំងរើសសំបកគ្រាប់យកកាន់ស្នាក់ការប៉ុស្តិរដ្ឋបាលបឹងទំពន់ទី១ដើម្បីធ្វើការស្រាវជ្រាវតាមចាប់ក្រុមបង្កភាពអាណាធិបតេយ្យយកមកផ្តន្ទាទោសតាមច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online