សមត្ថកិច្ចខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីប៉ុនប៉ងលួចស្លាកលេខរថយន្ត

នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រហែល០១:២០នាទីរំលងអាធ្រាត្រ កម្លាំងផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ជាក់ស្តែងពីបទលួច (ប៉ុនប៉ងលួចស្លាកលេខរថយន្ត) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តបទល្មើសនៅចំណុចមុខផ្ទះលេខ២២២A ផ្លូវលេខ១៥៦Z ក្រុមទី២៥ ភូមិ០៩ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online