សមត្ថកិច្ចខណ្ឌមានជ័យបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរស័ព្ទដៃចំនួន ០១គ្រឿង)

កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២២ វេលាម៉ោង ១៧ម៉៣០នាទី នៅចំណុចផ្លូវ ៣០ម៉ែត្រ ភូមិ ដំណាក់ធំ៣ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ) ជនរងគ្រោះឈ្មោះ សយ សម្ភស្ស ភេទ ប្រុស អាយុ ៣២ ឆ្នាំ បានជិះម៉ូតូ ០១គ្រឿងម៉ាក សេ១២៥ ពណ៍ ខ្មៅ តែម្នាក់ឯង ដោយបានយកទូរស័ព្ទដៃ ០១គ្រឿងម៉ាក អាយហ្វូនសិចផ្លើស ពណ៍ ទឹកប្រាក់ មកកាន់និយាយ ក្នុងពេលនោះស្រាប់តែ មានជនសង្ស័យចំនួន០២នាក់ឈ្មោះ មុត ដេវីត ភេទ ប្រុស អាយុ ១៨ ឆ្នាំ និងឈ្មោះ សុង ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជិះម៉ូតូ ០១គ្រឿងម៉ាក សេ១២៥ ពណ៍ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HZ 1019 មកធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះឈ្មោះ សយ សម្ភស្ស (ដោយជនសង្ស័យឈ្មោះ សុង ជាអ្នកបើកម៉ូតូ ចំណែកឈ្មោះ មុត ដេវីត ជាអ្នកអង្គុយខាងក្រោយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះ) ជនរងគ្រោះក៏បានស្រែកឆោរឡោរឡើង ទន្ទឹមនោះកម្លាំងល្បាតនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានមកដល់ដេញតាមឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មុត ដេវីត យកមកសាកសួរនៅស្នាក់ការប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ចំណែកបក្សពួកឈ្មោះ សុង បានរត់គេចខ្លួនបាត់ ។

-ជនសង្ស័យឈ្មោះ មុត ដេវីត ភេទ ប្រុស អាយុ ១៨ ឆ្នាំ ទីលំនៅ និងមុខរបរមិនពិតប្រាកដ ។

-ជនរងគ្រោះឈ្មោះ សយ សម្ភស្ស ភេទ ប្រុស អាយុ ៣២ ឆ្នាំ ទីលំនៅបន្ទប់ជួល ភូមិ ត្រពាំងថ្លឹង សង្កាត់ ចោមចៅ១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ ជាងភ្លើង ។

-វត្ថុតាងចាប់យក : ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៍ខ្មៅ សេរី ២០២០ លេខតួ+ម៉ាស៊ីន ៥៦១៩២៩៦ ពាក់ស្លាកលេខ ភ្នំពេញ 1HZ 1019 (ជារបស់ជនសង្ស័យ) និងទូរស័ព្ទដៃ០១គ្រឿងម៉ាកអាយហ្វូនសិចផ្លើស ពណ៍ទឹកប្រាក់ (របស់ជនរងគ្រោះ)

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online