សមត្ថកិច្ចខណ្ឌមានជ័យបានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ប្រើកាំបិតបុ័ងតោកាប់យកទ្រព្យសម្បត្តិ)

កាលពីថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២២ វេលាម៉ោង ០៧ម៉៣០នាទី ជនរងគ្រោះឈ្មោះ អន ម៉ាលីស ភេទ ស្រី អាយុ ២៨ ឆ្នាំ កំពុងដេកនៅលើគ្រែពូកជាមួយកូនប្រុសនៅក្នុងផ្ទះលេខ ៥៦០ ផ្លូវជាតិលេខ ២ ក្រុម ១១ ភូមិ ព្រែកតាគង់២ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ដោយពុំបានចាក់សោទ្វារ នៅក្នុងពេលនោះស្រាប់តែជនសង្ស័យម្នាក់ឈ្មោះ នី សម្បត្តិ ហៅ ញ៉ា ភេទ ប្រុស អាយុ ៣០ ឆ្នាំ ប្រដាប់ដោយកាំបិតបុ័ងតោចំនួន ០២ដើម (តូច០១ធំ០១) បានដើរចូលទៅក្នុងផ្ទះជនរងគ្រោះដើម្បីលួចយកទ្រព្យសម្បត្តិ ពេលនោះជនរងគ្រោះបានឃើញទាន់ស្រែកឆោឡោឡើង ជនសង្ស័យក៏បានយកកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរបួសដាច់រលាត់ស្បែកម្រាមជើងខាងឆ្វេង ០១កន្លែង ខណៈនោះមានប្រជាពលរដ្ឋនៅជិតខាងផ្ទះរបស់ជនរងគ្រោះ និងកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើបានទៅដល់ឃាត់ខ្លួនជនសង្ស័យឈ្មោះ នី សម្បត្តិ ហៅ ញ៉ា យកមកសាកសួរនៅទីស្នាក់ប៉ុស្តិ៍នគរបាល ហើយជនរងគ្រោះឈ្មោះ អន ម៉ាលីស បានមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្ដង ។

១-ជនសង្ស័យឈ្មោះ នី សម្បត្តិ ហៅ ញ៉ា ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ និងមុខរបរ មិនពិតប្រាកដ ។ (មានផ្ទុកសារធាតុញៀន)

-ជនរងគ្រោះឈ្មោះ អន ម៉ាលីស ភេទ ស្រី អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះក្នុងផ្ទះលេខ ៥៦០ ផ្លូវជាតិលេខ ២ ក្រុម ១១ ភូមិ ព្រែកតាគង់២ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មេផ្ទះ ។

-វត្ថុតាងចាប់យក ៖ កាំបិតបុ័ងតោចំនួន ០២ដើម (តូច០១ធំ០១)។

បច្ចុប្បន្នជនសង្ស័យចំនួន ០១ នាក់ឈ្មោះ នី សម្បត្តិ ហៅ ញ៉ា ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online