សមត្ថកិច្ចខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០០ម៉៣០នាទីរំលងអាធ្រាត្រ កម្លាំងប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី២ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការ​ឃាត់ខ្លួនជនសង្ស័យ​ចំនួន ០២នាក់ឈ្មោះ ជួន សុផល ភេទប្រុស អាយុ ៣៩ឆ្នាំ និងឈ្មោះ កង ភឿន ហៅ ជ័រ ភេទប្រុស អាយុ ៣២ឆ្នាំ នៅចំណុចស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកដុំថ្ម ឈើជ្រុង កាំបិតកាប់ និងវាយបណ្តាលឲ្យរបួស) ដែលបានប្រព្រឹត្តនៅចំណុចបណ្តោយផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ២០ម៉០០នាទី ។

ជនរងគ្រោះឈ្មោះ ភុន ឌីម៉ា ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ កម្មកររោងចក្រ ។

១.ជនសង្ស័យឈ្មោះ ជួន សុផល ភេទប្រុស អាយុ ៣៩ឆ្នាំ ទីលំ​នៅបច្ចុប្បន្នស្នាក់បន្ទប់ជួល ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ កម្មករសំណង់ (មានផ្ទុកសារធាតុញៀន) ។

២.ជនសង្ស័យឈ្មោះ កង ភឿន ហៅ ជ័រ ភេទប្រុស អាយុ ៣២ឆ្នាំ ទីលំ​នៅបច្ចុប្បន្នស្នាក់បន្ទប់ជួល ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ កម្មករសំណង់ ។(មានផ្ទុកសារធាតុញៀន)។​

វត្ថុតាងចាប់យក: យកដុំថ្មចំនួន ០១ដុំ ឈើជ្រុងចំនួន ០១ និងកាំបិតបុ័ងតោចំនួន ០១ ។

បច្ចុប្បន្នជនសង្ស័យ​ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕