សមត្ថកិច្ចខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ប៉ុនប៉ងឃាតកម្ម (យកដែកចុងស្រួចចាក់បណ្តាលឲ្យរបួស)

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៩ម៉៣០នាទី កម្លាំងប៉ុស្ដិ៍នគរបាលបឹងទំពន់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការ​ឃាត់ខ្លួនជនសង្ស័យ​ចំនួន ០១នាក់ឈ្មោះ សេន អាត ភេទប្រុស អាយុ ៥៦ឆ្នាំ នៅចំណុចផ្លូវ៣៧១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីអំពើប៉ុនប៉ងឃាតកម្ម (យកដែកចុងស្រួចចាក់បណ្តាលឲ្យរបួស) ដែលបានប្រព្រឹត្តនៅចំណុចការ៉ាស់សាំងPTT ផ្លូវ៣៧១ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៩ម៉០០នាទី ។

ជនរងគ្រោះឈ្មោះ យាន ឡាយ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវ៧០៥ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ រើសអេតចាយ ។

ជនសង្ស័យឈ្មោះ សេន អាត ភេទប្រុស អាយុ ៥៦ឆ្នាំ ស្នាក់នៅសម្ភពស្ពានមង្គល ផ្លូវ៣៧១ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ សន្តិសុខ ។

វត្ថុតាងចាប់យក : ដងដែកចុងស្រួចចំនួន០១ ទូរស័ព្ទដៃចាស់ ០១គ្រឿង និងម៉ូតូ ០១គ្រឿងម៉ាកសេ១២៥ ។

បច្ចុប្បន្នជនសង្ស័យ​ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕