សមត្ថកិច្ចខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីលួច (យកម៉ូតូ ០១គ្រឿង)

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៦ម៉០០នាទី កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ ០២នាក់ឈ្មោះ ជា សុផា ភេទប្រុស អាយុ ២៨ឆ្នាំ និងឈ្មោះ ជា សុភ័ណ្ឌ ហៅ កទា ភេទប្រុស អាយុ ៤០ឆ្នាំ នៅចំណុចផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីអំពើលួច (យកម៉ូតូ ០១គ្រឿង) ដែលបានប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០២ម៉៣០នាទីរំលងអាធ្រាត្រ ។

ជនរងគ្រោះឈ្មោះ ញុឹក ថូដុល្លា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មុខរបរ អ្នកលក់អនឡាញ ។

១.ជនសង្ស័យឈ្មោះ ជា សុផា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ និងមុខរបរ មិនពិតប្រាកដ ។ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)

១.ជនសង្ស័យឈ្មោះ ជា សុភ័ណ្ឌ ហៅ កទា ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ និងមុខរបរ មិនពិតប្រាកដ ។ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)

បច្ចុប្បន្នជនសង្ស័យ​ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕