សមត្ថកិច្ចខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីអំពើប៉ុនប៉ងលួច (យកទ្រព្យសម្បត្តិ)  

កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ០២ម៉៤០នាទីរំលងអាធ្រាត្រ កម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្នាននគរបាលខណ្ឌមានជ័យ បានធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋានខណ្ឌមានជ័យ ពេលដល់ចំណុចផ្លូវលេខ៣៩BT ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ប្រទះឃើញជនសង្ស័យចំនួន ០៣នាក់ ឈ្មោះ ឃុត ប៊ុនធឿន ហៅ ប៉ម ភេទប្រុស អាយុ ៣២ឆ្នាំ, ឈ្មោះ ផាត់ វណ្ណនី ភេទប្រុស អាយុ ៤៦ឆ្នាំ និងឈ្មោះ ឌីម រស្មី ហៅ គីម ភេទប្រុស អាយុ ៤១ឆ្នាំ ជិះម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង(ចាស់)ម៉ាក ស្មាស់ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១C-០៣៨៥ ដោយមានការសង្ស័យសមត្ថកិច្ចយើងបានហៅធ្វើការត្រួតពិនិត្យឆែកឆេររកឃើញកន្ត្រៃកាត់ដែកចំនួន ០១ និងដែកគាស់ចំនួន ០១ដើម (ដាក់ក្នុងបាវ ពណ៌ស) នៅលើរ៉ឺម៉កម៉ូតូ ក៏នាំខ្លួនជនសង្ស័យទាំង ០៣នាក់ខាងលើយកមកសាកសួរនៅទីស្នាក់ការប៉ុស្តិ៍នគរបាលបឹងទំពន់ទី១ ហើយជនសង្ស័យក៏បានឆ្លើយសារភាពថាពួកគេពិតជាមានបំណងដើររកលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ពិតប្រាកដមែន ៕

១-ជនសង្ស័យឈ្មោះ ឃុត ប៊ុនធឿន ហៅ ប៉ម ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ៦២ ផ្លូវលំ ភូមិគោកបញ្ជន់ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ លក់ដូរ ។ (មានផ្ទុកសារធាតុញៀន)

២-ជនសង្ស័យឈ្មោះ ផាត់ វណ្ណនី ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ១៥៣ ផ្លូវ៣៥BT ភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ (មានផ្ទុកសារធាតុញៀន)

៣-ជនសង្ស័យឈ្មោះ ឌីម រស្មី ហៅ គីម ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ៣៩ ផ្លូវបេតុង ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ លក់ដូរ ។ (មានផ្ទុកសារធាតុញៀន)

វត្ថុតាងចាប់យក : ម៉ូតូ(ចាស់) ០១គ្រឿងម៉ាក ស្មាស់ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១C-០៣៨៥ លេខតួនិងលេខម៉ាស៊ីនរលប់មើលមិនច្បាស់, កន្ទុយរ៉ឺម៉ក ពណ៌ខៀវចំនួន ០១ បាវពណ៌សចំនួន ០១, កន្ត្រៃយ៍កាត់ដែកចំនួន ០១ និងដែកគាស់ចំនួន ០១ ។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online