សមត្ថកិច្ចខេត្តក្រចេះ បំបែកសំណុំរឿងឃាតកម្ម ប្តីសម្លាប់ប្រពន្ធ ព្រោះប្រពន្ធមិនអោយដឹងស្រូវយកទៅអោយប្រពន្ធចុង

កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខេត្តក្រចេះ និងស្រុក ក្រោមការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត បានចុះបំបែកលើសំណុំរឿងអំពើឃា.តកម្មមួយដែលបានកើតឡើងនៅភូមិថ្មគ្រែកណ្តាល ឃុំថ្មគ្រែ ស្រុកចិត្របុរី ក្រោយចុះស្រាវជ្រាវបានរយៈពេលមួយថ្ងៃ។

នគរបាលជំនាញព្រហ្មទណ្ឌនៅថ្ងៃទី២៧ ខែកក្កដា បានសម្រេចចាប់ឃាត់ខ្លួនជនសង្ស័យដៃដល់ម្នាក់ជាប្តីឈ្មោះ មាន ឈាងនី អាយុ៥៦ឆ្នាំ។

បើតាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយថា កាលយប់ថ្ងៃកើតហេតុទី២៦ ខែកក្កដា រូបគេបានធ្វើសកម្មភាពយកពូថៅកា.ប់ទៅលើស្រ្តីរងគ្រោះជាប្រពន្ធឈ្មោះ ក្តាន់ យេម អាយុ៦២ឆ្នាំ ចំកញ្ចឹងកខាងឆ្វេង បណ្តាលអោយដួលផ្កាប់មុខនៅណឹងភ្នក់ភ្លើងស្លា.ប់នៅនឹងកន្លែងនៅមុខខ្ទមស្រែ។ គឺដោយសារតែខឹងនឹងស្រ្តីរងគ្រោះមិនអោយរូបគេដឹកស្រូវយកទៅអោយផ្ទះប្រពន្ធចុង៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online