សមត្ថកិច្ចខេត្តប៉ៃលិនបង្ក្រាបករណីគ្រឿងញៀនចំនួនមួយករណី ឃាត់ខ្លួនជនសង្ស័យម្នាក់

ប៉ៃលិន៖ នៅវេលាម៉ោង១៦:៣០នាទី ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន និងមានការសម្របសម្រួលពីឯកឧត្តម សេង គីមឡាក់ ព្រះរាជអាជ្ញាខេត្តប៉ៃលិន កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោកវរសេនីយ៍ទោ សេង ចិន្តា ស្នងការរងទទួលផែន(ស្តីទី) បានដឹកនាំកម្លាំងជំនាញចុះបង្ក្រាបជាក់ស្តែងក្នុងករណីអនុវត្តដីកា និងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ០១ករណី ស្ថិតនៅភូមិស្រង់មានជ័យ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ មានឈ្មោះ សន ស្រីធា ភេទស្រី អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិស្រង់មានជ័យ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។(តេស្តទឹកនោមគឺអវិជ្ជមាន-)(អនុវត្តដីកា) មានដីកាបង្គាប់ឲ្យចាប់ខ្លួន ។

វត្ថុតាង និងសម្ភារៈដកហូតសរុបរួមមាន៖

– ម្សៅក្រាមពណ៌សថ្លាម៉ាទឹកកកICE ចំនួន ០៧កញ្ចប់(ធំ០២កញ្ចប់ និងតូច០៥កញ្ចប់) សរុបទម្ងន់ ១៦៩,៩៤ក្រាមថ្នាំសុទ្ធ។

– ជញ្ជីងចំនួន ០១គ្រឿង។

– ម៉ូតូចំនួន០១គ្រឿង(ម៉ាកDream ពាក់ស្លាកលេខប៉ៃលិន1C-3375)។

ក្នុងករណីខាងលើកម្លាំងជំនាញបាននាំខ្លួនជនសង្ស័យ ព្រមទាំងវត្ថុតាង មកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីសាកសួរ ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online