សមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើលួច(លួចម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

សៀមរាប៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ពីម៉ោង ០៦:០០នាទី ដល់ម៉ោង ១៦:៣០នាទី សមត្ថកិច្ចខេត្តសៀមរាបបានឃាត់ខ្លួនលើជនសង្ស័ួឈ្មោះរ៉ា ធុង ភេទប្រុស អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុង.ខេត្តសៀមរាប ពាក់ព័ន្ធនិងករណីអំពើលួច(លួចម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌបានបញ្ជាក់ថា : នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២៣ និង៣០នាទី ស្ថិតនៅចំណុចក្រុមទី៤ ក្នុងភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប មានករណីអំពើលួច(លួចម៉ូតូ)បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ផ្លាកលេខបាត់ដំបង១R-៣១១៧ លេខតួ.លេខម៉ាស៊ីន៩០៤៧៦៧៤ របស់ជនរងគ្រោះឈ្មោះសាំង ធី ភេទប្រុស អាយុ ៥៦ឆ្នាំរស់នៅភូមិកើតហេតុ ខណៈជនរងគ្រោះទុកម៉ូតូចោលនៅមុខផ្ទះហើយមិនបានដកសោរទុក ។ លុះដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ កម្លាំងនៃអធិការនគរបាលក្រុងសៀមរាប បានបង្ក្រាបករណីគ្រឿងញៀន ហើយឃាត់ខ្លួនជនសង្ស័យខាងលើ រួមជាមួយម៉ូតូដែលជនសង្ស័យលួច យកមកសាកសួរ ។ ក្រោយពីសួរនាំជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតមែន ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដេីម្បីអនុវត្តនីតិវិធីច្បាប់បន្ត ៕