សមត្ថកិច្ចខេត្តសៀមរាបបញ្ជូនជនសង្ស័យចំនួន ០២នាក់ ទៅសាលាដំបូងខេត្ត

សៀមរាប៖ នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចខេត្តសៀមរាបបានបញ្ជូនខ្លួនជនសង្ស័យចំនួន ០២នាក់ រួមជាមួយវត្ថុតាងទៅសាលាដំបូងខេត្ត ដេីម្បីអនុវត្តនីតិវិធី ។

សមត្ថកិច្ចបានបញ្ជាក់ថា : នៅថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ២០២២ វេលាម៉ោង ០៨ និង ៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនដោយបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ចុះបង្ក្រាបបទ រក្សាទុក ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចបន្ទប់ជួលស្ថិតនៅភូមិសាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ស្រី០១នាក់:

១-ឈ្មោះ ឈឺន វ៉ារីដេ ហៅ និច ភេទស្រី ឆ្នាំកំណើត ១៩៨៨ ជនជាតិខ្មែរ មុខរបរ អ្នកចម្រៀង មានទីលំនៅ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ។(រក្សាទុក និងប្រើប្រាស់) (មានសារធាតុញៀននៅក្នុងខ្លួន) ។

២-ឈ្មោះ សេង ណារិន ភេទប្រុស ឆ្នាំកំណើត ១៩៩៤ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅ ភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។(ចាត់ចែ និងប្រើប្រាស់) (មានសារធាតុញៀននៅក្នុងខ្លួន) ។

ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេះ សមត្ថកិច្ចស្រាវជ្រាវ និងដកហូតវត្ថុតាងបានរួមមាន: ម្សៅមេតំហ្វេតាមីនចំនួន០៦កញ្ចប់ ស្មើនឹងទម្ងន់៤.១៧ក្រាម(ទម្ងន់សុទ្ធ)

ឧបករណ៍ប្រើប្រាស់ និងសម្ភារ:វេចខ្ចប់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន០៤គ្រឿង៕