សមត្ថកិច្ចខេត្តសៀមរាបបំបែកសំណុំរឿង ចោរលួចរថយន្ត និងទទួលផលចោរកម្ម  

សៀមរាប៖ នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចខេត្តសៀមរាបបានបញ្ជូនខ្លួនជនត្រូវចោទចំនួន ០៥នាក់ ទៅសាលាដំបូងខេត្តសៀមរាប ករណី លួចរថយន្ត និងទទួលផលចោរកម្ម :

០១ . ជនសង្ស័យឈ្មោះ ហេង សុភ័ក្រ ភេទប្រុស អាយុ៣១ ឆ្នាំ(លួច)

០២. ជនសង្ស័យឈ្មោះ ប៉ូលី សានសាន់ ភេទប្រុស ៣១ឆ្នាំ (ទទួលផល)

០៣ . ជនសង្ស័យឈ្មោះ ណោ ឈាងបួយ ភេទប្រុស ៣៤ឆ្នាំ(ទទួលផល)

០៤. ជនសង្ស័យឈ្មោះ ផន វាសនា ភេទប្រុស អាយុ៣៩ឆ្នាំ (ទទួលផល)

០៥. ជនសង្ស័យឈ្មោះ ផន កក្កដា ភេទប្រុស អាយុ២៨ឆ្នាំ (ទទួលផល)

ពីបទលួច(រថយន្ត) និងទទួលផលចោរកម្ម ។

លោកឧត្តមសេនីយ៍ត្រី អ៊ុំ ចំរើន ស្នងការរងទទួលដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថា : យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប និងការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌរាជធានីភ្នំពេញ ព្រៃវែង និងកំពង់ចាម រហូតដល់ឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាបន្តបន្ទាប់ ។

លោកឧត្តមសេនីយ៍ត្រីស្នងការរងបានបញ្ជាក់ថា : កាលពីថ្ងៃទី០៣​ ខែកក្កដា​ ឆ្នាំ២០២២​ វេលាម៉ោង១៤​ និង៣០នាទី​ សមត្ថកិច្ចបានទទួលពាក្យបណ្តឹង​ពីជនរងគ្រោះឈ្មោះ​ ឆេម​ សុគង់​ ភេទ​ ប្រុស​ ករណី​ បាត់ឡាន​(យកឡានទៅទុកឲ្យធ្វេី​ ហេីយជាងលួចយកទៅបាត់) ​នៅចំណុចយានដ្ឋាន​ ភី​ អ​ វ៉ាយ​ គ្លូប៊ល​ ឯ.ក ស្ថិតនៅភូមិធ្លកអណ្តូង​ សង្កាត់ស្លក្រាម​ ក្រុង/ខេត្តសៀមរាប ។

ក្រោយពីទទួលបានពាក្យបណ្តឹង​ សមត្ថកិច្ចបានធ្វេីការស្រាវជ្រាវ​ ដោយបានសហការណ៍ជាមួយនគរបាលខេត្តកំពង់ចាម​ ធ្វេីការនាំខ្លួនមនុស្សចំនួន​០៥​នាក់​ យកមកធ្វេីការសាកសួរ​។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ÷

ទី០១​ ឈ្មោះ​ ហេង​ សុភ័ក្រ​ ភេទ​ ប្រុស​ អាយុ៣១ឆ្នាំ​ ទីលំនៅភូមិបឹងកុក១​ សង្កាត់បឹងកុក ក្រុង/ខេត្តកំពង់ចាម​​ បានរៀបរាប់ថា:​ រូបគេជាជាងឡាន​ ផ្នែកភ្លេីង​ ហេីយកាលពីថ្ងៃទី០១ ខែកក្កដា​ ឆ្នាំ​២០២២​ ម្ចាស់យាដ្ឋាន​ ភី​ អ​ វ៉ាយ​ បានទាក់​ទងអោយរូបគេមកធ្វេីការនៅយានដ្ឋាននៅសៀមរាប​ លុះធ្វេីការដល់ថ្ងៃទី០៣​ ខែឆ្នាំ ដដែល​ រូបគាត់បានធ្វេីសកម្មភាព​ បេីកឡាន ០១គ្រឿង​ ម៉ាក​ FORD ដែលជាឡានភ្ញៀវយកមកទុកអោយធ្វេី​ ចេញពីយានដ្ឋានយកទៅលក់ ។ បន្ទាប់ពីយកឡានបាន​ភ្លាមៗរូបគេបានទាក់ទងទៅឈ្មោះ​ សាន់​ ភេទ​ ប្រុស​ ប្រាប់ថា មានឡាន០១គ្រឿងគ្មានពន្ធនាំចូល​ កែចង្កូតពីស្តាំ​ទៅឆ្វេង​ ត្រូវការលក់បន្ទាន់តម្លៃធូថ្លៃ​ ជួយរកអ្នកទិញផង ។ ក្រោយមកឈ្មោះ​ សាន់​ ក៏បាននាំមនុស្សម្នាក់ឈ្មោះ​ បួយ​ ហៅថា តឿ​ មកមេីលឡាន​ ។ ក្រោយពីមេីលហេីយឈ្មោះ​ បួយ​ ហៅ​ តឿ​ ក៏យកឡានទៅ​ដោយប្រាប់ថា​ យកទៅឲ្យអ្នកទិញមេីល​ ហេីយបន្ទាប់មកឈ្មោះ​ តឿ​ ក៏ត្រឡប់មកវិញ​ ជាមួយប្រាក់​ថ្លៃឡានចំនួន៤០០០ដុល្លារ ប្រគល់ឲ្យគេ។

ជនសង្ស័យទី០២​ . ឈ្មោះ​ ប៉ូលី​ សានសាន់​ ភេទ​ ប្រុស​ អាយុ​ ៣១ឆ្នាំ​ ​ទីលំនៅ​ ភូមិបឹងកុក១​ សង្កាត់បឹងកុក​ ក្រុង/ខេត្តកំពង់ចាម​ បានរៀបរាប់ថា:​ កាលពីថ្ងៃទី០១​ ខែកក្កដា​ ឆ្នាំ២០២២​ ឈ្មោះ​ ភ័ក្រ​ ភេទ​ប្រុស​ បានទាក់ទងរូបគេប្រាប់ថា​ មានគេចង់លក់ឡាន​ ០១គ្រឿង​ ម៉ាក​FORD កែចង្កូតពីស្តាំ​ ទៅឆ្វេង គ្មានពន្ធនាំចូល​ ។ ពេលនោះជនសង្ស័យទី ២ បានប្រាប់ទៅវិញថា​ អញ្ចឹង ០២ថ្ងៃទៀត​យកឡានមកចាំឲ្យឈ្មោះ​ បួយ​ រកម៉ូយទិញ ។ លុះដល់ថ្ងៃទី០៣​ ខែឆ្នាំដដែល​ឈ្មោះ​ ភ័ក្រ​ បានយកឡានមកជួបរូបគាត់​ និងឈ្មោះបួយ​ ហេីយឈ្មោះ​ បួយ​ បានជិះឡាននោះយកទៅលក់​ មួយសន្ទុះឈ្មោះ​ បួយ​ បានយកប្រាក់មកប្រគល់អោយឈ្មោះសុភ័ក្រ​ ។ ហេីយរូបគាត់ទទួលបានប្រាក់២៥០ដុល្លា​ដែលបានជួយរកម៉ូយទិញឡាន។

ជនសង្ស័យទី០៣​ . ឈ្មោះ​ ណោ​ ឈាងបួយ​ ភេទ​ ប្រុស​ អាយុ​ ៣៤ឆ្នាំ​ ទីលំនៅ​ ភូមិឡឥដ្ឋ​ សង្កាត់បឹងកុក​ ក្រុង/ខេត្តកំពង់ចាម​ បានឲ្យដឹងថា:​ កាលពីថ្ងៃទី០១​ ខែកក្កដា​ ឆ្នាំ២០២​២​ ឈ្មោះ​ សាន់បានប្រាប់ថាមានគេចង់លក់ឡាន០១គ្រឿង​ អត់ពន្ធ​ កែចង្កូតពីស្តាំ​ ទៅឆ្វេង​ អោយជួយរកម៉ូយទិញ ។ ពេលនោះគាត់ក៏ទាក់ទងបន្តទៅឈ្មោះ​ វាសនា​ ភេទ​ ប្រុស​ អោយរកម៉ូយ​ជួយទិញ ។ ហេីយដល់ថ្ងៃទី០៣​ គាត់ក៏បានយកឡាននោះពីឈ្មោះ​ ភ័ក្រ​ និងឈ្មោះ​ សាន់​ មកអោយឈ្មោះ វាសនា មើល ហើយ ឈ្មោះ​ វាសនា​ ក៏យកឡាននោះទៅលក់អោយម្នាក់​ ទៀតដែលគាត់មិនស្គាល់។ ដោយលក់បានប្រាក់ពី ឈ្មោះ​ វាសនា​ តម្លៃ៦០០០​ តែបានប្រាប់ និងប្រគល់ប្រាក់​ ទៅឈ្មោះ​ ភ័ក្រ​ ថាឡានលក់បានតម្លៃ៤០០០ដុល្លា​ ប្រាក់នៅសល់បានចែកគ្នាជាមួយឈ្មោះ​ សាន់ ។

ជនសង្ស័យទី០៤​ . ឈ្មោះ​ ផន​ កក្កដា​ ភេទ​ ប្រុស​ អាយុ ២៨ឆ្នាំ ទីលំ​នៅភូមិខ្លោច​ ឃុំអូរអង្គុំ​ ស្រុកឱរ៉ាល់​ ខេត្ត​កំពង់ស្ពឺ​ បានរៀបរាប់ថា​ ឈ្មោះ​ បួយ​ ពិតជាបានទាក់ទងឲ្យជួយរកម៉ូយទិញឡានអត់ពន្ធ​ ប្តូរចង្កូតពីស្តាំ​ ទៅឆ្វេង​ ពិតមែន ។ ហេីយជាក់ស្តែងនៅថ្ងៃទី០៣​ គាត់បានយកឡានពីឈ្មោះបួយ​ នោះទៅលក់អោយឈ្មោះ​ ឡាំ​ ហេន​ ភេទ​ ប្រុស.បានប្រាក់​ចំនួន៦៧០០ដុល្លា​ ហេីយប្រាប់ឈ្មោះបួយ​ ថាលក់ បានតែ៦០០០ដុល្លា។ សល់ប៉ុន្មានជាប្រាក់ដែលគាត់ចំណេញ ។

ជនសង្ស័យទី០៥​ . ឈ្មោះ​ ផន​ វាសនា​ ភេទ​ ប្រុស​ អាយុ​ ៣៩ឆ្នាំ ទីលំនៅភូមិខ្លោច​ ឃុំអូរអង្គុំ​ ស្រុកឱរ៉ាល់​ ខេត្តកំពង់​ស្ពឺ​ បានរៀបរាប់ថា​ កាលពីថ្ងៃទី០៣​ ខែកក្កដា​ ឆ្នាំ២០២២​ ប្អូនប្រុសរបស់គាត់ឈ្មោះ​ផន​ កក្កដា​ ភេទ​ប្រុស​ បានឲ្យគាត់ជូនទៅយកឡានអោយគេមេីល​ ហេីយពេលទៅដល់ឃេីញប្អូនរបស់គាត់​និយាយ ក្រោយមកក៏មានគេបាញ់លុយចូលកុងរបស់ខ្ញុំចំនួ​ន ៦៧០០ដុល្លា​ ហេីយបន្ទាប់គាត់បានបាញ់ប្រាក់នោះបន្តទៅឈ្មោះ​ បួយ​ ចំនួន៦០០០ដុល្លា​ ។

ចំពោះអ្នកទិញឈ្មោះ​ ឡាំ​ ហេន​ ភេទ​ ប្រុស​ អាយុ ៤២ឆ្នាំ. ទីលំនៅផ្លូវ២៧១. សង្កាត់អូរបែកក្អម​ ខណ្ឌទួកគោល​ រាជធានីភ្នំពេញ​ បានគេចខ្លួន​បាត់ ហើយសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ។

ចំពោះវត្ថុតាង​ រថយន្ត​ សមត្ថកិច្ចបានតាមប្រមាញ់ជនសង្ស័យជាអ្នកទិញ ទេីបជនសង្ស័យដឹងខ្លួន ហើយយកទៅផ្លុងចោល​ នៅម្តុំការ៉ាស់សាំង​ កាល់តិច​ នៅក្នុងសង្កាត់កាកាប២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ ហើយគេចខ្លួនបាត់ ។

ក្រោយធ្វើកំណត់ហេតុ សមត្ថកិច្ចក៏បានធ្វើការប្រគល់ជូនម្ចាស់រថយន្តវិញហើយ ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online