សមត្ថកិច្ចខេត្តសៀមរាបបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តសៀមរាបករណី រក្សាទុកជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

សៀមរាប៖ នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចខេត្តសៀមរាបបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តសៀមរាបករណី រក្សាទុក ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

សមត្ថកិច្ចបានបញ្ជាក់ថា : នៅថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៩ និង ៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចូលរួមសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងផ្នែកចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី បានដាក់គោលដៅត្រួតពិនិត្យ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅចំនុចលើដងផ្លូវស្ថិតនៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុក បន្ទាយស្រី ខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពីបទ ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន:
១-ឈ្មោះ សឿ រដ្ឋា ហៅង៉ា ភេទប្រុស ឆ្នាំកំណើត ២០០០ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅ ភូមិកន្រ្តក សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។(ដឹកជញ្ជូន និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន) ។

សមត្ថកិច្ចស្រាវជ្រាវរកឃេីញវត្ថុតាងនិងដកហូតបានរួមមាន: ម្សៅមេតំហ្វេតាមីនចំនួន ០១កញ្ចប់ ស្មើនឹងទម្ងន់ ៤៨.៦៥ ក្រាម(ទម្ងន់សុទ្ធ) និងទូរស័ព្ទដៃចំនួន ០១គ្រឿង ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online