សមត្ថកិច្ចខេត្តសៀមរាបបេីកយុទ្ធនាការស្រាវជ្រាវ និងបង្រ្កាបបទល្មើសគ្រឿងញៀនក្នុងរយៈពេល ០៣ថ្ងៃ ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ រួមជាមួយវត្ថុតាងមួយចំនួន

សៀមរាប៖ ក្នុងរយៈពេល ០៣ថ្ងៃ សមត្ថកិច្ចខេត្តសៀមរាបបេីកយុទ្ធនាការស្រាវជ្រាវ និងបង្រ្កាបបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ នៅទីតាំងចំនួន ០៣ផ្សេងៗគ្នា ហើយបញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងខេត្តសៀមរាបជាបន្តបន្ទាប់:

ទីតាំងទី ០១ : ថ្ងៃទី ២១ ខែ មេសា ឆ្នាំ២០២២ វេលាម៉ោង ១២ និង ០០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម នៅចំនុចលំនៅឋាន ស្ថិតនៅភូមិ ចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ :

១-ឈ្មោះ លឹម លីន ភេទប្រុស ឆ្នាំកំណើត ១៩៨៥ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ។(រក្សាទុក ជួញដូរ និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន)

សមត្ថកិច្ចស្រាវជ្រាវ និងដកហូតវត្ថុតាង បានរួមមាន : ម្សៅមេតំហ្វេតាមីនចំនួន០២កញ្ចប់ស្មើនឹងទម្ងន់២.៥៨ក្រាម(ទម្ងន់សុទ្ធ) ទូរស័ព្ទដៃចំនួន០១គ្រឿង។

ទីតាំងទី ០២ : ថ្ងៃទី ២១ ខែ មេសា ឆ្នាំ២០២២ វេលាម៉ោង ១០:០០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជីក្រែង និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្វាវ បានចុះបង្ក្រាបបទ រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចលំនៅឋានស្ថិតនៅភូមិ ខ្ខាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ឃាត់ខ្លួនជន សង្ស័យចំនួន០១នាក់:

១-ឈ្មោះ យ៉ាត យ៉ង់ ភេទប្រុស ឆ្នាំកំណើត ១៩៩៩ ជនជាតិខ្មែរ មុខរបរ ធ្វើស្រែ មានទីលំនៅភូមិខ្វាវ ឃុំ ខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ។(រក្សាទុក ជួញដូរ និងប្រើប្រាស់) (មានសារធាតុញៀននៅក្នុងខ្លួន)

សមត្ថកិច្ចស្រាវជ្រាវ និងដកហូតវត្ថុតាងបានរួមមាន : ម្សៅមេតំហ្វេតាមីនចំនួន០៥កញ្ចប់ ស្មើនឹងទម្ងន់២៦.៦១ក្រាម(ទម្ងន់សុទ្ធ) ថ្នាំគ្រាប់យ៉ាម៉ាចំនួន ៣គ្រាប់ កន្លះ ស្មើរនឹងទម្ងន់០.៣៨ក្រាម (ទម្ងន់សុទ្ធ) ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង សម្ភារ:វេចខ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន០១គ្រឿង។

ទីតាំងទី ០៣ : ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១០: ០០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានចូលរួមសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះបង្ក្រាបបទ រក្សាទុក ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចបន្ទប់ជួលស្ថិតនៅភូមិ វត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ស្រី០១នាក់ ,ជនជាតិវៀតណាម ០១នាក់:

១-ឈ្មោះ ឡេង ស្រីភ័ក្រ្ត ភេទស្រី ឆ្នាំកំណើត ១៩៩២ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅស្នាក់នៅបន្ទប់ជួល ភូមិវត្តស្វាយ សង្កាត់ សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។(រក្សាទុក និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន) ។

២-ឈ្មោះ សាវ ថាន់ ភេទ ប្រុស ឆ្នាំកំណើត១៩៨៣ ជនជាតិ វៀតណាម មានទីលំនៅ ភូមិក្រសាំង សង្កាត់ក្របីរៀល ក្រុង/ខេត្តសៀមរាប ។ ( ចាត់ចែង និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)(មានសារធាតុញៀនក្នុងខ្លួន)។

សមត្ថកិច្ចស្រាវជ្រាវ និងដកហូតវត្ថុតាងបានរួមមាន : ម្សៅមេតំហ្វេតាមីនចំនួន០១កញ្ចប់ ស្មើនឹងទម្ងន់៣.២៨ក្រាម(ទម្ងន់សុទ្ធ) សម្ភារ:វេចខ្ចប់និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន០៥គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំងអស់ព្រមទាំងវត្ថុតាងត្រូវបានការិយាល័យជំនាញបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបថ្ងៃទី ២៤ ខែ មេសា ឆ្នាំ២០២២ ដេីម្បីអនុវត្តតាមនីតិវិធីបន្ត ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online