សមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ករណីលួចទូរស័ព្ទ និងម៉ូតូ 

សៀមរាប៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ :

០១-ជនសង្ស័យឈ្មោះ យ៉ុង សារួត ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតនៅភូមិបោះគោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។

បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប (អ្នកធ្វើសកម្មភាព និងជាមុខសញ្ញាសកម្ម)

០២. ជនសង្ស័យឈ្មោះ សែន សឿង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតនៅភូមិល្វាក្រាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ។

បច្ចុប្បន្នស្នាក់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (អ្នកសមគំនិត)

០៣. ជនសង្ស័យឈ្មោះរ៉ា ស្រីតា ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតនៅភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។

បច្ចុប្បន្នស្នាក់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប (អ្នកសមគំនិត)

ពាក់ព័ន្ធនិងករណីអំពើលួច (លួចម៉ូតូ-ទូរស័ព្ទ ) លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌបានបញ្ជាក់ថា : នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០៦ និង៤២នាទី នៅចំណុចតាមផ្លូវក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប មានករណីអំពើលួច(លួចទូរស័ព្ទ)ម៉ាកIphone x smas ពណ៌ទឹកមាស ចំនួន ០២គ្រឿង បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០១គ្រឿងម៉ាក Suzuki Hayate ពណ៌ខ្មៅ គ្មានស្លាកលេខ បានធ្វើសកម្មភាពលួចទូរស័ព្ទរបស់ជនរងគ្រោះឈ្មោះ សារិទ្ធ ស្រីនាង ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិ កើតហេតុ ខណៈពេលដែរជនរងគ្រោះទុកទូរស័ព្ទក្នុងហោប៉ៅម៉ូតូស្កូបពី រួចចូលក្នុងផ្ទះដោយមិនបានយកទៅតាម ។ ក្រោយពីធ្វើសកម្មភាពហើយជនសង្ស័យបានគេចខ្លួនបាត់ ។

ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចជំនាញបានបេីកការស៊េីបអង្កេត និងចុះទៅកន្លែងកើតហេតុ ហើយពិនិត្យមើលកាមេរ៉ាសុវត្ថិភាព ក៏កំណត់បានមុខសញ្ញាខាងលើ ។

នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ជនសង្ស័យខាងលើបានជិះម៉ូតូដដែល ហើយត្រូវកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ល្បាតឃើញនៅកន្លែងប្តូរប្រាក់ ហើយជនសង្ស័យប្រុងរត់គេច តែត្រូវសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន ទាន់ពេល រួចយកមកសួរនាំ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានលួចទូរស័ព្ទរបស់ជនរងគ្រោះខាងលើពិតមែនដោយទូរស័ព្ទយកអោយជាងដោះលេខកូដ និង ០១គ្រឿងទៀតឲ្យបក្សពួកយកទៅលក់ ហើយជនសង្ស័យបានឆ្លើយសារភាពទៀតថា ខ្លួនបានធ្វើសកម្មភាពលួចម៉ូតូក្នុងក្រុងសៀមរាបចំនួន០៣គ្រឿងផងដែរ :

លើកទី១ : ជនសង្ស័យបានលួចម៉ូតូ Suzuki Hayate ពណ៌ខ្មៅ គ្មានស្លាកលេខ (ថ្ងៃទីមិនចាំ ខែមេសា ឆ្នាំ២០២២ )នៅម្តុំវត្តស្វាយ សង្កាត់សាលាកំរើក (ប្រើបាស់រាល់ថ្ងៃ)

លើកទី២ : ជនសង្ស័យបានលួចម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៣ បិទតែមសេរីឆ្នាំ២០១៤ នៅក្នុងផ្សារសាមគ្គី ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប (នៅថ្ងៃទីមិនចាំ ខែឧសភា ឆ្នាំ២០២២) ត្រូវបក្សពួកស៊ីដាច់ត ។

លើកទី៣ : ជនសង្ស័យបានលួចម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៨ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ជាមួយបក្ខពួក ហើយយកទៅបញ្ចាំនៅប៉ោយប៉ែត ។ ចំណែកប្រាក់ដែលបានមកពីការបញ្ចាំម៉ូតូជនសង្ស័យចែកទៅឈ្មោះរ៉ា ស្រីតា និងប្រាប់ថាបានពីការលួចម៉ូតូ ។

ជនសង្ស័យឈ្មោះ សែន សឿង បានឆ្លើយសារភាពថាខ្លួនបានយកទូរស័ព្ទពីជនសង្ស័យយកទៅលក់ពិតមែន និងបាននាំគ្នាយកម៉ូតូដែលលួចបានយកទៅបញ្ចាំនៅប៉ោយប៉ែត ។

ជនសង្ស័យឈ្មោះ រ៉ា ស្រីតា បានឆ្លើយសារភាពថា ខ្លួនពិតជាបានដឹងថាជនសង្ស័យឈ្មោះយ៉ុង ណារ៉ាត់ បានលួចម៉ូតូ និងទូរស័ព្ទ ដោយខ្លួនក៏បានទទួលប្រាក់ពីឈ្មោះយ៉ុង ណារ៉ាត់ នេះផងដែរ ។

ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេះ សមត្ថកិច្ចស្រាវជ្រាវ និងរកឃេីញវត្ថុតាងមួយចំនួនរួមមាន : ម៉ូតូចំនួន ០២គ្រឿង ទូរស័ព្ទចំនួន ០២គ្រឿង ។ តាមរយៈការធ្វើតេស្តស្វែងរកសារធាតុញៀនលើ់ជនសង្ស័យខាងលើទាំងបី លទ្ធផល វិជ្ជមាន ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដេីម្បីអនុវត្តតាមនីតិវិធីបន្ត ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online