សមត្ថកិច្ចឃាត់ក្មេងទំនើងប្រុសស្រី៤នាក់នៅលេីផ្លូវល្បឿនលឿន ក្នុងប្រតិបត្ដិការសាកកំលាំងម៉ូតូមុនចូលក្នុងកម្មវិធីប្រកួតយកជ័យលាភីជូនម៉ែ
កំពង់ស្ពឺ៖ នៅវេលាម៉ោង ១៥:៤០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង បានធ្វើការល្បាតតាមផ្លូវល្បឿនលឿន ស្ថិតនៅភូមិរំលោង ឃុំវល្លិសរ ស្រុកសំរោងទង និងបានឃាត់ក្មេងទំនើង៤នាក់ ដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូ នឹងជិះប្រណាំងគ្នា ដោយថតជាវីដេអូបង្ហោះចែកចាយផ្សព្វផ្សាយក្នុងបណ្ដាញសង្គម tik tok..!
មនុស្សចំនួន០៤នាក់ស្រី០១នាក់÷
១-ឈ្មោះ រី សុវិរៈ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិរំលោង ឃុំវល្លិសរ ស្រុកសំរោងទង។
២-ឈ្មោះ អ៊ុន ផារីម ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិត្រពាំងព្រះ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន។
៣-ឈ្មោះ យី សុខហេង ភេទប្រុស អាយុ១៦ឆ្នាំនៅភូមិរំលោងប្រឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន
៤-ឈ្មោះ លឹម ណាន ភេទស្រី អាយុ១៦ឆ្នាំនៅភូមិរំលោងប្រឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន។
ដកហូតម៉ូតូចំនួន៣គ្រឿងម៉ាកវ៉េវ គ្មានផ្លាកលេខ ម៉ូតូកែឆ្នៃបំពង់សុីមាំងប្រ៊ែន ខុសលក្ខណៈបច្ចេកទេស ។
បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសំរោងទង ដេីម្បីសាកសួរបំពេញនីតិវិធីនិងចំណាត់ការប្រគល់ជូនអាណាព្យាបាលនិងឪពុកម្ដាយយកទៅអប់រំគ្រប់គ្រងបន្ដ៕