សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើងចំនួន ០៩នាក់ បង្កការអុកឡុកនៅទីសាធារណៈដេញកាប់គ្នា ប្រដាប់ដោយដាវ និងកាំបិត 

នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៦ និង៣០នាទី កម្លាំងនគរបាលបង្ក្រាបក្មេងទំនើង (បង្កការអុកឡុកដេញកាប់គ្នានៅទីសាធារណៈ) ចំនួន ០៩នាក់ ស្ថិតនៅភូមិផ្សារដំបង ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត ។

មន្រ្តីនគរបាលស្រុកអង្គរជ័យ បានឲ្យដឹងថា ក្មេងទំនើងពីរក្រុមធ្វើសកម្មភាព ដេញកាប់គ្នា ប្រដាប់ដោយដាវ និងកាំបិត ចំនួន ០៩នាក់ ក្នុងនោះមាន ជាសិស្សវិទ្យាល័យបរិវាស នៅភូមិបរិវាស់ ឃុំបរិវាស់ ស្រុកបន្ទាយមាស និងជាសិស្សនៅសាលាផ្សេងទៀតក្នុងខេត្តកំពត និងអ្នកលក់គ្រឿងសមុទ្រម្នាក់ ។

បច្ចុប្បន្នក្មេងទំនើងខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online