សមត្ថកិច្ចឃាត់ខ្លួនជនសង័្សយជាមេខ្យល់១០នាក់ ក្នុងប្រតិបត្តិការបង្ក្រាបក្រុមអនាធិបតេយ្យមានគ្នាប្រមាណ ២៩៥នាក់បានចូលចាប់ទន្ទ្រានដីរដ្ឋ

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ គណ:បញ្ជាការឯកភាពស្រុកកំពង់សីលា បានដឹកនាំកម្លាំងសមត្ថកិច្ចរួមមាន នគរបាល កងរាជអាវុធហត្ថ និងបរិស្ថាន បានចុះបង្ក្រាបករណីក្រុមអនាធិបតេយ្យមានគ្នាប្រមាណ ២៩៥នាក់ ក្នុងនោះស្ត្រី១១៣នាក់ បានចូលចាប់ទន្ទ្រានដីរដ្ឋ។ គឺនៅ ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង នៅចំណុចគីឡូលេខ១៥ ដល់គីឡូលេខ១៧ ស្ថិតក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង័្សយជាមេខ្យល់បានចំនួន១០នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

 

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online