សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីក្លែងបន្លំ និងប្រើប្រាស់ឯកសារក្លែង   

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៦:៣០នាទី កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដោយមានការសម្រួលនីតិវិធី ពីលោក កែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះទៅនាំខ្លួនជនសង្ស័យម្នាក់ ត្រង់ចំណុចផ្ទះជួលដែលស្ថិតនៅ ភូមិ អភិវឌ្ឍន៍ សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី តាមពាក្យបណ្តឹងរបស់ឈ្មោះ តាំង សុខមាន ដែលពាក់ព័ន្ធករណី (រំលោភលើទំនុកចិត្ត ពិសេសដោយអភិបាល ឬបុគ្គលផ្សេងទៀត) (ពីបទក្លែងបន្លំ និងពីបទ ប្រើប្រាស់ឯកសារក្លែង) ។

របាយការណ៍រប​ស់សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ឆាន ច័ន្ទនេត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរអតីតបុគ្គលិកក្រុមហ៊ុន។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅការិយាល័យជំនាញ ដើម្បីសាកសួរនិងបំពេញសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online