សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធករណីប្លន់សម្លាប់ស្ត្រីម្នាក់ ដោយប្រើអង្រែឈើ និងដែកជើងជ្រូកវាយ

សមត្ថកិច្ចបានអោយដឹងថា ស្ត្រីម្នាក់ត្រូវបានយុវជនជនសង្ស័យយកអង្រែបុកគ្រឿងវាយរហូតដល់ស្លាប់ នៅក្នុងផ្ទះរបស់ខ្លួន រួចបានប្រមូលយកទ្រព្យសម្បត្តិមួយចំនួន ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃច័ន្ទ ១២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២២ ស្ថិតក្នុងភូមិពូជ្រី ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

ជនរងគ្រោះឈ្មោះ វេង ភា អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ឃុំកើតហេតុ ។ ចំណែកជនសង្ស័យមានឈ្មោះ សិទ្ឋ ធាន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅជាមួយជនរងគ្រោះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលខេត្តក្រចេះ ធ្វើការចាប់ខ្លួនបាននៅខេត្តក្រចេះ ។

ក្នុងករណីនៃអំពើប្លន់សម្លាប់ទៅលើជនរងគ្រោះខាងលើនេះ តាមរបាយការណ៍របស់សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់បានបញ្ជាក់ថា ជនសង្ស័យបានប្រើអង្រែឈើ និងដែកជើងជ្រូក វាយ តែ ដោយជនសង្ស័យខ្លាចជនរងគ្រោះមិនទាន់ស្លាប់ ក៏បានយកកាំ-បិត-ប៉័ង-តោអា-ករបន្ថែម ។

តាមកាពិនិត្យរបស់សមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរី ឃើញថា នៅលើសពជនរងគ្រោះមានស្លាកស្នាមចំនួន១០កន្លែង ។

ទ្រព្យសម្បត្តិដែលបាត់បង រួមមាន ៖ ១.ខ្សែដៃមាស១ខ្សែ ទម្ងន់៥ជី, ២.ជញ្ជៀនមាស១វង់ទម្ងន់៣ជី, ៣.ខ្សែដៃផ្លាទីន១ខ្សែទម្ងន់៥ជី, ៤.ប្រាក់រៀល៥.០០០.០០០រៀល, ៥.ទូរសព្ទ័១គ្រឿងម៉ាកOPO, ៦.ចិញ្ចៀនស្នែងតេស ១វង់ ។

បច្ចុប្បន្ន ជនសង្ស័យដែលជាឃាតកក្នុងករណីប្លន់សម្លាប់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការនគរបាលខេត្តមណ្ឌលគិរីកសាងសុំណុំរឿងទៅតុលាការចាត់ការទៅតាមនីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online